នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ២៩ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងមតិបញ្ជាដឹកនាំនៅឯសន្និសីទ អនឡាញទូទាំងប្រទេស បូកសរុបការងារឆ្នាំ ២០២២ និងដាក់ពង្រាយភារកិច្ចការងារ ឆ្នាំ ២០២៣ របស់ផ្នែកមហាផ្ទៃ។
ក្នុងឆ្នាំ ២០២២ ផ្នែកមហាផ្ទៃសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលក្នុង នោះការងារដឹកនាំ ប្រតិបត្តិការបន្តត្រូវបានផ្លាស់ប្ដូរថ្មី ធានាបាននូវភាពរលូន ឯកភាព និងប្រសិទ្ធភាព។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តសុក្រិតក្បាលម៉ាស៊ីន រដ្ឋបាលរដ្ឋឲ្យមានភាពចំណាន ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព; អនុវត្តន៍ឲ្យ មានប្រសិទ្ធភាពនូវកម្មវិធីទូទៅស្ដីពីការកែទម្រង់រដ្ឋបាលដល់ឆ្នាំ ២០៣០។
ទន្ទឹមនឹង នោះ ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា ជាក់ស្តែងនូវការងារប្រឡងប្រណាំងនិងការសរសើរ ដើម្បីឲ្យការងារនេះ ពិតជាកម្លាំងចលករជំរុញប្រព័ន្ធនយោបាយ និងសាមគ្គីភាព ក្នុងប្រជាជនទាំងមូល ពង្រីកឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួននិងប្រកបដោយវិបុលភាព៕