ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសការពារជាតិថ្នាក់ទីមួយដល់ផ្នែកភ័ស្តុភារយោធា (រូបថត៖ VGP/ Quang Hieu) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលផ្នែកភស្តុភារយោធា សម្រេចបានដើម្បីរួមចំណែកជាមួយប្រជាជននិងកងទ័ពទាំងមូល ទទួលបានជោគជ័យដ៏ធំធេងក្នុងបុព្វហេតុរំដោះប្រទេសជាតិ កសាងនិងការពារមាតុ ភូមិ រួមទាំងបំពេញកាតព្វកិច្ចអន្តរ ជាតិខ្ពង់ខ្ពស់ផងដែរ។
ឈានដល់ដំណាក់កាលកសាងនិងការ ពារមាតុភូមិ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យផ្នែកភ័ស្តុភារយោធា បន្តមានការផ្លាស់ប្តូរថ្មីនិងធានានូវភ័ស្តុភារយោធាក្នុងស្ថានភាពថ្មី កសាងផ្នែកឲ្យកាន់តែចំណាមនិងទំនើប បង្ហើយប្រព័ន្ធភ័ស្តុភារនៃកងទ័ពទាំងមូលទាំងបីកម្រិត៖ យុទ្ធសាស្ត្រ យុទ្ធនាការនិងយុទ្ធវិធី។ ម្យ៉ាងវិញទៀត ផ្នែកភស្តុភារយោធាចាំបាច់ត្រូវបន្តកសាងវិធានការការពារភ័ស្តុភារជាបន្តបន្ទាប់និងទាន់ពេលវេលាដើម្បីធានាថា កងទ័ពត្រៀមខ្លួនប្រយុទ្ធក្នុងស្ថានភាពសត្រូវ ប្រើអាវុធបច្ចេកវិទ្យាខ្ពស់ កុំឲ្យធ្លាក់ចូលក្នុងស្ថានភាពអកម្ម និងមិននឹកស្មានដល់៕