|
ផ្នែកបច្ចេកវិទ្យាព័ត៌មានវៀតណាមទាក់ទាញអង្គភាពអាជីវកម្មចក្រភពអង់គ្លេស (mic.gov.vn) |
Vovworld-សិក្ខាសាលាស្ដីអំពីឱកាសវិនិយោគនិងអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ (ICT) ជាមួយវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី៣០តុលានៅទីក្រុងឡុង។ ថ្លែងមតិបើកសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអង់គ្លេសលោក Vu Quang Minh បានអះអាងថាជាមួយសក្ដានុភាពនិងឧត្តមភាពនាបច្ចុប្បន្ននេះ ទីផ្សារវៀតណាមកំពុងនាំមកនូវឱកាសជាច្រើនសំរាប់
មជ្ឈដ្ឋានអាជីវករបរទេសនិយាយរួមនិងអាជីវករអង់គ្លេសនិយាយដោយឡែក។
វិស័យ ICT នៅវៀតណាមក្នុងរយៈពេលកន្លងមកបានមានការអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា រួមចំណែកសំខាន់ក្នុងការខំប្រឹងប្រែងជំរុញកំណើនរបស់ខឿនសេដ្ឋកិច្ចទាំង
មូល។ ដូច្នេះសិក្ខាសាលាជាឱកាសដើម្បីបណ្ដាអង្គភាពអាជីវកម្មអង់គ្លេសស្វែង
យល់អំពីទីផ្សារវៀតណាមជាមួយឱកាសនិងលទ្ធភាពនាំមកនូវចំណេញខ្ពស់៕