(VOVworld) - នាព្រឹកថ្ងៃទី២ ឧសភា នៅកំពង់ផែយោធា Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម ផ្នែកទ័ពជើងទឹកប្រជាជនវៀតណាមបានរៀបចំពិធីរំលឹក
ខួប អនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតដ៏មហោឡារិកនិងទទួលកិត្តិនាមវីរៈកម្លាំង
ប្រដាប់អាវុធប្រជាជនលើកទី២។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំខាងមុខ ស្ថានភាពពិភពលោកនិងតំបន់នឹងនៅមានបំរ៉ែបំរួលដ៏ស្មុគ
ស្មាញ ជាច្រើន ជំលោះអំពីដែនដី អធិបតេយ្យភាពនៅសមុទ្រខាងកើតនឹងបន្តប្រ
ព្រឹត្តទៅក្នុង ភាពតានតឹង។ស្ថានភាពនេះបានដាក់ចេញឲ្យបក្សទាំងមូល ប្រជាជន
ទាំងមូល កងទ័ព ទាំងមូលបណ្ដាភារកិច្ចថ្មីដ៏ធ្ងន់ធ្ងរដោយត្រូវជំរុញបុព្វហេតុកសាង
ផ្លាស់ប្ដូរថ្មីនិង អភិវឌ្ឍន៍ប្រទេសជាតិផង ត្រូវការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព
បូរណភាពដែនដី របស់មាតុប្រទេសផង។
|
លោកប្រធានរដ្ឋ Truong Tan Sangដឹកនាំក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋវៀតណាមមក
ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតផ្នែកទ័ពជើងទឹកប្រជាជន
(រូបថត៖chinhphu.vn) |
“រួមជាមួយការជំរុញខ្លាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ យើងត្រូវបង្កើនសមត្ថភាព ការពារអធិបតេយ្យភាពនៅតំបន់សមុទ្រ កោះនៃមាតុប្រទេស ដោះស្រាយល្អនូវ
ទំនាក់ ទំនងរវាងសេដ្ឋកិច្ចជាមួយកិច្ចការពារប្រទេស សន្តិសុខ រវាងការធ្វើអាជី
វកម្មនិងកិច្ច ការពារសមុទ្រ។ផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការតស៊ូនយោបាយ
ការទូត យុត្តិធម៌ ជាមួយស្ថានភាពជាក់ស្ដែង បង្កើតឡើងចលនាដ៏ទូលំទូលាយ
របស់ប្រជាជននៅ ទូទាំងប្រទេសក្នុងកិច្ចការពាររឹងមាំអធិបតេយ្យភាពកោះ
សមុទ្ររបស់មាតុប្រទេស។ដោយឈរលើមូលដ្ឋាននោះ កងទ័ពជើងទឹកប្រជា
ជនវៀតណាមគឺជាកម្លាំងស្នូលដែល មានតួនាទីដ៏សែនសំខាន់ក្នុងកិច្ចការពារ
អធិបតេយ្យភាពអំពីកោះសមុទ្រ ព្រមទាំងរក្សា សន្តិភាព ស្ថិរភាពនិងជំរុញការ
អភិវឌ្ឍន៍កិច្ចសហប្រតិបតិ្តការរវាងប្រទេសនានានៅក្នុង តំបន់”៕