ផ្នែកកសិកម្មត្រូវបន្តលាតត្រដាងប្រកបដោយប្រសិទ្ធភាពគំរោងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ

Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី៣១ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung បានចូលរួមសន្និសីទ onlines ទូទាំងប្រទេសបូកសរុប​ការងារឆ្នាំ២០១៣និងអនុវត្តផែនការឆ្នាំ២០១៤នៃផ្នែកកសិកម្មជនបទ។
ផ្នែកកសិកម្មត្រូវបន្តលាតត្រដាងប្រកបដោយប្រសិទ្ធភាពគំរោងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមសន្និសីទ onlines ទូទាំងប្រទេសបូកសរុបការងារឆ្នាំ២០១៣និងអនុវត្តផែនការឆ្នាំ២០១៤នៃផ្នែកកសិកម្មជនបទ។ (VGP)

        Vovworld-នាព្រឹកថ្ងៃទី៣១ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​
លោក Nguyen Tan Dung បានចូលរួមសន្និសីទ onlines ទូទាំងប្រទេសបូកសរុប​ការងារឆ្នាំ២០១៣និងអនុវត្តផែនការឆ្នាំ២០១៤នៃផ្នែកកសិកម្មជនបទ។

        នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា កសិកម្មជាស្នូល​គ្រឹះ
ស្ថាន​នៃការអភិវឌ្ឍន៍ ដោយហេតុនេះ ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រូវ​ប្រមូលផ្ដុំអនុវត្តសកម្មប្រសិទ្ធភាពគំរោងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើង​វិញតាមទិសបង្កើនតំលៃខ្ពស់និងអភិវឌ្ឍន៍ចីរភាព។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានអះអាងថា៖

        “រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញមិនអាចកាត់ផ្ដាច់ពីការកសាងជនបទថ្មី
ឡើយ។ គោលដៅទាំងពីរនេះផ្សាភ្ជាប់ជាមួយគ្នា ក្នុងនោះកសិករគ្រួសារ​កសិករ​
ដើរ​តួនាទីស្នូលក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនិងកសាងជនបទថ្មី។
នេះ​ជាបុព្វហេតុរបស់បក្សទាំងមូលកងទ័ពទាំងមូលនិងប្រជាជនទាំងមូល ជា​ភារកិច្ចនយោបាយជួរមុខមួយនៃប្រទេសយើង។”

        នាយករដ្ឋមន្ត្រីក៏សំណូមពរផ្នែកកសិកម្ម​និងជនបទដាក់ចេញយន្តការគោល​នយោបាយសំដៅអនុវត្តយ៉ាងខ្លាំងក្លា​វិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងការផលិត​
'កសិកម្ម បង្កើននិងបើកទូលាយរូប​សណ្ឋានចងសម្ព័ន្ធសហប្រតិបត្តិការដោយ​
ពហុបែបជាដើម៕

ប្រតិកម្មទៅវិញ