|
សន្និសីទលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (cpv.org.vn) |
Vovworld-នាថ្ងៃទី២៦មិនានៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំសន្និសីទលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនៃ
សាធារណៈរដ្ឋសង្គមនិយមវៀតណាមចំពោះកម្មាភិបាលស្នូលនៃផ្នែក។ ដល់
ឥឡូវនេះ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានផ្សព្វផ្សាយផែនការរៀបចំអនុវត្តរដ្ឋធម្មនុញ្ញសំដៅឃោសនាផ្សព្វផ្សាយដ៏ទូលំទូលាយនូវស្មារតីនិង
ខ្លឹមសារនៃរដ្ឋធម្មនុញ្ញដល់កម្មាភិបាលបុគ្គលិកពលករម្នាក់ៗ លើកកំពស់ការ
យល់ដឹងនិងគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ។ ក្រសួងក៏មានផែនការរៀបចំសិក្ខាសាលា
យកមតិរបស់អ្នកជំនាញការអ្នកវិទ្យាសាស្ត្រដើម្បីរួមចំណែកបំភ្លឺចំណុចថ្មីរបស់
រដ្ឋធម្មនុញ្ញដែលទាក់ទិនដល់វិស័យគ្រប់គ្រងរដ្ឋអំពីពលករ ជនមានគុណូបការៈ
និងសង្គមជាដើម៕