ផ្ទុះបាតុកម្មបន្ទាប់ពីរដ្ឋសភាអ៊ីស្រាអែលអនុម័តលើគម្រោងច្បាប់ដ៏ចម្រូងចម្រាស

Chia sẻ
(VOVWORLD) - លកបាតុកម្មប្រឆាំងនឹងកំណែទម្រង់យុត្តិធម៌នៅអ៊ីស្រាអែលចាប់ពីដើមឆ្នាំនេះបានប្រព្រឹត្តិទៅជាបន្តបន្ទាប់នាយប់ថ្ងៃសៅរ៍ប្រចាំសប្តាហ៍ និងថ្ងៃខ្លះទៀត  ប្រសិនបើមានការវិវឌ្ឍន៍សំខាន់ៗផងដែរ។
ផ្ទុះបាតុកម្មបន្ទាប់ពីរដ្ឋសភាអ៊ីស្រាអែលអនុម័តលើគម្រោងច្បាប់ដ៏ចម្រូងចម្រាស - ảnh 1ផ្ទុះបាតុកម្មបន្ទាប់ពីរដ្ឋសភាអ៊ីស្រាអែលអនុម័តលើគម្រោងច្បាប់ដ៏ចម្រូងចម្រាស (រូបថត៖ VNA)

កាលពីម្សិលមិញ រដ្ឋសភាអ៊ីស្រាអែល (Knesset) បានអនុម័តជាឯកច្ឆ័ន្ទលើគម្រោងច្បាប់ ដែលដកសិទ្ធិរបស់តុលាកាកំពូលជ្រៀតជ្រែកទៅក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល។ នេះគឺជាខ្លឹមសារស្នូលក្នុងកញ្ចប់កំណែទម្រង់ដែលត្រូវបានរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ជំរុញ។ មុនពេលគម្រោងច្បាប់នេះត្រូវបានអនុម័ត តុលាកាអាចច្រានចោលសេចក្តីសម្រេចចិត្តរបស់ក្បាលមាស៊ីននីតិប្រតិបត្តិ ប្រសិនបើចាត់ទុកថា វា "មិនសមហេតុផល" ឬមិនទាន់ត្រូវបានពិចារណាឲ្យបានពេញលេញ ទោះបីជាការសម្រេចចិត្តនេះមិនបានរំលោភបំពានលើច្បាប់ក៏ដោយ។

បន្ទាប់ពីគម្រោងច្បាប់នេះត្រូវបានអនុម័ត ប្រជាជនអ៊ីស្រាអែលនៅតាមទីក្រុងសំខាន់ៗបានចុះដងផ្លូវ ហើយអំពាវនាវឱ្យមានមហាបាតុកម្មនៅទូទាំងប្រទេស។ នៅលើបណ្ដាញសង្គម Twitter ថ្នាក់ដឹកនាំគណៈបក្សប្រឆាំងលោក Benny Gantz បានអំពាវនាវឱ្យអ្នកប្រឆាំងនឹងគម្រោងច្បាប់ធ្វើកំណែទម្រង់យុត្តិធម៌របស់រដ្ឋាភិបាលចូលរួមបាតុកម្ម ប៉ុន្តែត្រូវតែអនុវត្តតាមច្បាប់ និងការណែនាំរបស់ប៉ូលីស។ រលកបាតុកម្មប្រឆាំងនឹងកំណែទម្រង់យុត្តិធម៌នៅអ៊ីស្រាអែលចាប់ពីដើមឆ្នាំនេះបានប្រព្រឹត្តិទៅជាបន្តបន្ទាប់នាយប់ថ្ងៃសៅរ៍ប្រចាំសប្តាហ៍ និងថ្ងៃខ្លះទៀត  ប្រសិនបើមានការវិវឌ្ឍន៍សំខាន់ៗផងដែរ៕

ប្រតិកម្មទៅវិញ