ផ្តល់អាទិភាពលើប្រភពកម្លាំងដើម្បីដោះស្រាយតម្រូវការចាំបាច់សម្រាប់ជនមានគុណូបការៈ

Chia sẻ

(VOVWORLD) - ឆ្ពោះទៅរំលឹកខួបលើកទី៧១ នៃទិវាយុទ្ធ ជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧កក្កដា) នាព្រឹកថ្ងៃទី១៩ខែកក្កដា នៅទីក្រុង Vung Tau បានប្រព្រឹត្តទៅសន្និសីទលើកតម្កើងអ្នកមានគុណូបការៈជាមួយបដិវត្តន៍ លើទូទាំងប្រទេសឆ្នាំ២០១៨។

ផ្តល់អាទិភាពលើប្រភពកម្លាំងដើម្បីដោះស្រាយតម្រូវការចាំបាច់សម្រាប់ជនមានគុណូបការៈ - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងសន្និសីទ 

អញ្ជើញចូលរួមក្នុងសន្និសីទនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ជាពិសេសដល់យុទ្ធជនពលី យុទ្ធជនពិការ សាច់ញាត្តិយុទ្ធជនពលី គ្រួសារជនមានគុណូបការៈចំពោះបដិវត្តន៍ ទាំងខាងសំភារៈក៏ដូចជាខាងស្មារតី។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើថា៖

“គប្បីផ្តោតការយកចិត្តទុកដាក់ ថែទាំគ្រួសារជនមានគុណូបការៈជាមួយបដិវត្តន៍ ដែលមានស្ថានភាពលំបាក ជនមានគុណូបការៈគ្មានទីពឹង និងគ្រួសារជនមានគុណូបការៈជាជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល់។ ម្យ៉ាងវិញទៀត ជួយជួសជុល កសាងនូវមូលដ្ឋានថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍។ ផ្តោតការយកចិត្តទុក ដាក់បំពាក់សំភារៈឧបករណ៍និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងកិច្ចការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអិដ្ឋិធាតុ ហើយក្នុងនោះក៏យកចិត្តទុកដាក់ការងារជួសជុលផ្នូយុទ្ធជនពលីនិងសំណង់ទទួលស្គាល់គុណូបការៈរបស់យុទ្ធជនពលីផងដែរ”។

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញជូនអំណោយចំពោះវីរៈអ្នកម្តាយវៀតណាម តាមនោះ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះពលីកម្មនិងការរួមវិភាគទានរបស់វិរៈអ្នកម្តាយគ្រប់រូប៕

ប្រតិកម្មទៅវិញ