ផ្តល់មតិកសាងគំរោងការណ៍“បង្កើនតួនាទីរបស់ជនមានកិត្យានុភាពចំពោះការងារជាតិនិងអនុវត្តគោលនយោបាយជាតិ”

Chia sẻ
(VOVworld)-នាថ្ងៃទី២២កញ្ញានៅក្រុងហាណូយ
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈ កម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

ផ្តល់មតិកសាងគំរោងការណ៍“បង្កើនតួនាទីរបស់ជនមានកិត្យានុភាពចំពោះការងារជាតិនិងអនុវត្តគោលនយោបាយជាតិ” - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ


(VOVworld)-នាថ្ងៃទី២២កញ្ញានៅក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភុមិវៀតណាម បានរៀបចំកិច្ចប្រជុំផ្តល់មតិចូលក្នុង
សេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
ស្តីពីគំរោងការណ៍ “បង្កើនតួនាទីរបស់ជនមានកិត្យានុភាពចំពោះការងារជាតិនិង
អនុវត្តគោលនយោបាយជាតិ”។ តាមសេចក្តីព្រាង គំរោងការណ៍នេះ នឹងបានអនុវត្ត នៅបណ្តាតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនៅវៀតណាម ដោយគោលដៅបង្កើត
ការស្រុះចិត្ត គំនិតក្នុងការទទួលចំណេះដឹងរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ អំពីតួនាទី របស់ជនមានកិត្យា នុភាពក្នុងជនរួមជាតិជាជនជាតិភាគតិច។ នៅទីនេះ តំណាង
នានា បានសង្កត់ធ្ងន់ថា ជាការពិតជាក់ស្តែង ជនមានកិត្យានុភាពជាស្ពានសំខាន់
ក្នុងការងារ ផ្សព្វផ្សាយ ចលនា ជនរួមជាតិជាជនជាតិភាគតិចអនុវត្តគោលមាគ៌ា
របស់បក្ស គោល នយោបាយច្បាប់ របស់រដ្ឋ រួមចំណែកសំខាន់ក្នុងការងារពង្រឹងនិង
ពង្រីក ផែនមហា សាមគ្គីជាតិ រក្សាសណ្តាប់ធ្នាប់ក្នុងសង្គម និងការពារបរិយាកាស
ជីវសាស្ត្រនៅតំបន់ជនជាតិភាគតិចផងដែរ៕

ប្រតិកម្មទៅវិញ