ផ្តោតសំខាន់លើការអនុវត្តគោលនយោបាយសារពើពន្ធ ជួយឧបត្ថម្ភដល់ការស្ដារ និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ក្រសួងហិរញ្ញវត្ថុបានម្ចាស់ការសម្របសម្រួលគោលនយោបាយសារពើពន្ធ និងផ្ដោតសំខាន់ក្នុងការប្រមូល និងការចំណាយថវិការដ្ឋ។
ផ្តោតសំខាន់លើការអនុវត្តគោលនយោបាយសារពើពន្ធ ជួយឧបត្ថម្ភដល់ការស្ដារ និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០២៣ - ảnh 1កិច្ចប្រជុំបូកសរុបកាងារហិរញ្ញវត្ថុ ថវិការដ្ឋក្នុងឆមាសទី ១ ឆ្នាំ ២០២៣។ រូបថត៖ thuenhanuoc.vn

ក្រសួងហិរញ្ញវត្ថុនឹងផ្តោតសំខាន់លើការអនុវត្តន៍គោលនយោបាយសារពើពន្ធ ជួយឧបត្ថម្ភដល់ការស្ដារ និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០២៣។ នេះគឺជាសារ ដែលត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំបូកសរុបកាងារហិរញ្ញវត្ថុ ថវិការដ្ឋក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុនាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុងហាណូយ។

ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ក្រសួងហិរញ្ញវត្ថុបានម្ចាស់ការសម្របសម្រួលគោលនយោបាយសារពើពន្ធ និងផ្ដោតសំខាន់ក្នុងការប្រមូល និងការចំណាយថវិការដ្ឋ។ ទាក់ទិននឹងការអនុវត្តការងារហិរញ្ញវត្ថុ និងថវិការដ្ឋក្នុងឆមាសទី ២ ឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phuc បានសង្កត់ធ្ងន់ថា៖ “ទីមួយយើងនឹងផ្តោតសំខាន់លើដំណោះស្រាយការជំពាក់ជំពិនអំពីគតិយុត្តិសម្រាប់សហគ្រាស។ ទី២ ជួយឧបត្ថម្ភដល់សហគ្រាសក្នុងការកាត់បន្ថយពន្ធ កាត់បន្ថយថ្លៃសេវា ក៏ដូចជាពន្យារពេលបង់ពន្ធ និងជួលដី ដើម្បីជួយសហគ្រាសស្ដារ និងអភិវឌ្ឍន៍ឡើងវិញ។ បញ្ហាទី៣ គឺបង្កើតទីផ្សារហិរញ្ញវត្ថុឱ្យមានដើមទុនសម្រាប់សហគ្រាស រួមផ្សំរវាងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុឱ្យបានសមស្រប ជំរុញខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងផ្ដោតសំខាន់លើគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆមាសទី ២ ផងដែរ”៕

ប្រតិកម្មទៅវិញ