ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ quochoi.vn) |
អង្គប្រជុំបានផ្ដោតសំខាន់លើខ្លឹមសារសំខាន់ៗ ដូចជា៖ គោលនយោបាយបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ វិធានការស្ដារសេដ្ឋកិច្ចឡើងវិញ និងបញ្ហាសុខុមាលភាពសង្គម។ សមាជិកសភាក៏បានលើកឡើងពីដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច។
លោក Vu Tuan Anh សមាជិករដ្ឋសភាមកពីខេត្ត Phu Tho បានឲ្យដឹងថា រដ្ឋសភាបានអនុម័តលើកម្មវិធីគោលដៅជាតិចំនួន ៣ ដំណាក់កាល ២០២១-២០២៥ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព ពង្រីកគុណសម្បត្តិនៃតំបន់នានា ធានាសុខុមាលភាពសង្គម និង លើកកំពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច។ ស្របតាមទស្សនៈនេះ លោកស្រី Le Thi Lich សមាជិការដ្ឋសភាមកពីខេត្ត Bac Giang បានលើកមតិថា៖ “រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានាបានផ្ដោតសំខាន់លើការកែសម្រួលរាល់គោលនយោបាយ ដែលកំពុងមានប្រសិទ្ធភាពនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ជាពិសេសគឺកម្មវិធីជាតិចំនួន ៣ គឺ៖ កម្មវិធីជនជាតិភាគតិច កម្មវិធីជនបទថ្មី និងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ដើម្បីអនុវត្តន៍ឱ្យបានព្រមៗគ្នាយ៉ាងឆាប់រហ័សនោះ ខ្ញុំស្នើឲ្យគណៈដឹកនាំនៃកម្មវិធីទាំង ៣ ចេញផ្សាយឯកសារណែនាំស្ដីពីការគ្រប់គ្រង សម្របសម្រួល ប្រមូលផ្ដុំប្រភពកម្លាំង និងប្រភពទុនសម្បូរបែប។ ទន្ទឹមនឹងនេះ ខ្ញុំក៏ស្នើឲ្យរដ្ឋសភាអនុញ្ញាតឱ្យរដ្ឋាភិបាលផ្ទេរទឹកប្រាក់ចំនួន ១៦ លានលានដុង នៃផែនការថវិកាមជ្ឈឹមនៃកម្មវិធីទាំងបីនេះ ដល់ឆ្នាំ ២០២២ហើយអនុញ្ញាតឱ្យរដ្ឋាភិបាលចេញផ្សាយយន្តការផ្តល់ទុនទាំងស្រុងចំពោះប្រភពទុន ODA ដើម្បីអនុវត្តន៍កម្មវិធីសម្រាប់មូលដ្ឋានដែលអាស្រ័យលើថវិកាមជ្ឈឹមពី ៩០ % ឡើងទៅ ដោយមានតម្រូវការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចដំណាក់កាល ២៩២១ - ២០៣០ យ៉ាងធំធេងណាស់”៕