ផ្តោតលើដំណោះស្រាយ ៩ ក្រុមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលខាងមុខ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែសីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យ រដ្ឋាភិបាលវៀតណាម លោក Tran Van Son បានដឹកនាំសន្និសីទសារព័ត៌មានប្រចាំខែ កក្កដា ឆ្នាំ២០២២ របស់រដ្ឋាភិបាល។

ក្នុងសន្និសីទសារព័ត៌មាន លោករដ្ឋមន្ត្រី Tran Van Son បានសង្កត់ធ្ងន់ថា លោក នាយករដ្ឋមន្ត្រីបានដឹកនាំក្រសួង ស្ថាប័ននានា ឲ្យផ្តោតលើដំណោះស្រាយចំនួន ៩ ក្រុមសំខាន់ៗនាពេលខាងមុខ។ ក្នុងនោះ ក្រសួង ស្ថាប័ននានា បន្តអនុវត្តន៍គោលដៅ រក្សាយ៉ាងរឹងមាំនូវស្ថិរភាពមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ការស្ដារឡើងវិញឆាប់រហ័ស ការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ជំរុញ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្ដូរគំរូកំណើន បង្កើនការអនុវត្តវិទ្យា សាស្ត្រ និងបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរឌីជីថល នវានុវត្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចបៃតង ផងដែរ៕

ប្រតិកម្មទៅវិញ