ផ្តោតការវិនិយោគសម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ

Chia sẻ

(VOVWORLD) -  នេះជាគោលដៅនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១ - ២០៣០។ កម្មវិធីនេះត្រូវបានរដ្ឋាភិបាលដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៨ ខែឧសភា។

ផ្តោតការវិនិយោគសម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ - ảnh 1 ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោក Ha Ngoc Chien ថ្លែងក្នុងកិច្ចប្រជុំ

កម្មវិធីរួមនេះ មានគម្រោងសមាសធាតុចំនួន ១០ ដែលត្រូវបានអនុវត្តនៅតាមឃុំ ភូមិនានានៃតំបន់ភ្នំ ដែលមានអត្រាគ្រួសារជនជាតិភាគតិចចំនួន ១៥% ឬច្រើនឡើង ក្នុងនោះមានទាំងកម្មវិធី អភិវឌ្ឍផលិត កម្មកសិកម្មនិងព្រៃឈើ អភិវឌ្ឍផ្នែកអប់រំនិងបណ្តុះបណ្តាល ដើម្បីលើកកម្ពស់គុណភាព ប្រភពធន ធានមនុស្ស ជាពិសេសគឺអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ ប្រពៃណីល្អរបស់ជនជាតិភាគតិច ក្នុងការផ្សារភ្ជាប់ ជាមួយការអភិវឌ្ឍន៍ទេសចរណ៍ជាដើម។ ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោក Ha Ngoc Chien  បានវាយតម្លៃ ថា៖ “នេះគឺជាកម្មវិធីមួយដែលមានលក្ពណៈពិសេសដោយឡែក ដោយមិនត្រឹមតែ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលការអនុវត្តគោលនយោបាយជនជាតិ ភាគតិចជាង ១០០ ទៀតផង។ ប្រសិនបើ យើងអនុវត្តកម្មវិធីនេះប្រកបដោយប្រសិទ្ធភាព នឹងជួយដោះស្រាយភាពខ្វះខាតនិងគំហិតនានា ក្នុងការអនុវត្តគោលនយោបាយជនជាតិភាគតិចនាពេលបច្ចុប្បន្ន ដោយបង្កើតឱកាសថ្មីសម្រាប់ជនជាតិ ភាគតិចនិងតំបន់ព្រៃភ្នំ បង្រួញគម្លាតក្នុងកម្រិតអភិវឌ្ឍន៍និងកម្រិតប្រាក់ចំណូលរបស់ជនជាតិភាគតិច បើប្រៀបធៀបនឹងចំណូលមធ្យមរបស់ប្រទេសជាតិទាំងមូល”

សូមគូសបញ្ជាក់ថា ដើមទុនសរុបសម្រាប់អនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០៣០ គឺជិត ២៧២ ពាន់ពាន់លានដុង (ប្រហែល ១២ ពាន់លានដុល្លារអាមេរិក)។ ជាមួយនឹងដើមទុនវិនិយោគនេះ ពិតណាស់ថា កម្មវិធីសំខាន់ៗនឹងត្រូវបានអនុវត្តជាក់ជាពុំខាន៕ 

ប្រតិកម្មទៅវិញ