អ្នកជំនាញជប៉ុនបានដំឡើងផ្កាយរណប NanoDragon របស់វៀតណាមទៅក្នុងបំពង់បាញ់បង្ហោះរ៉ុក្កែត (រូបថត៖ មជ្ឈមណ្ឌលអវកាសវៀតណាម) |
យោងតាមការប្រកាសជាផ្លូវការរបស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA) កាលវិភាគនៃការបាញ់បង្ហោះថ្មីរបស់ផ្កាយរណប NanoDragon “Made in Vietnam” ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ មកពីមជ្ឈមណ្ឌលអវកាសវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលផលិតនៅវៀត ណាមនឹងត្រូវបានបាញ់បង្ហោះចូលទៅក្នុងគន្លងតារាវិថីនៅវេលាម៉ោងប្រហែល ៧និង៤៨នាទីដល់ម៉ោង ៧និង៥៩នាទីព្រឹក ថ្ងៃទី ៩ខែវិច្ឆិការ តាមម៉ោង វៀតណាម។
NanoDragon គឺជាផ្កាយរណបដែលត្រូវបានស្រាវជ្រាវ រចនា និងផលិតក្នុងប្រទេសវៀតណាមទាំង ១០០% ហើយជាផលិតផលស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៃផ្កាយរណបតូច “Made in Vietnam”។ ផ្កាយរណប NanoDragon ត្រូវបានបាញ់បង្ហោះចេញពីកន្លែងបាញ់បង្ហោះ Uchinoura ប្រទេសជប៉ុន។ លោកបណ្ឌិត Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាមបានឲ្យដឹងថា៖ “នៅក្នុងផ្កាយរណបនេះ មានគ្រឿងបន្លាស់អេឡិចត្រូនិកដ៏ស្មុគស្មាញចំនួន ២១ យ៉ាង ហើយយើងអាចអភិវឌ្ឍន៍បានពី ៤ ទៅ ៥ សមាសធាតុដោយខ្លួនឯង ពោលគឺយើងរចនាវាដោយខ្លួនឯងទាំងស្រុង។ ចំពោះគ្រឿងបន្លាស់ខ្លះទៀត យើងសម្របសម្រួលជាមួយដៃគូរបស់ប្រទេស ជប៉ុនដើម្បីផលិត។ ផ្កាយរណបក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសជប៉ុនផងដែរ ដើម្បីសាកល្បងលក្ខណៈពិសេស និងបរិយាកាសប្រតិបត្តិការរបស់ផ្កាយរណប”។
បន្ទាប់ពីការបាញ់បង្ហោះ ផ្កាយរណប NanoDragon របស់វៀតណាម ត្រូវបានរំពឹងថា នឹងដំណើរការក្នុងគន្លងព្រះអាទិត្យ ក្នុងពេលដំណាលគ្នា នៅរយៈកម្ពស់ប្រហែល ៥៦០ គីឡូម៉ែត្រ៕