ផ្កាយរណប NanoDragon របស់វៀតណាមបានត្រៀមរួចរាល់សម្រាប់ការបាញ់បង្ហោះ

Chia sẻ
(VOVWORLD) - NanoDragon គឺជាផ្កាយរណបដែលមានស្រទាប់ណាណូមានទំងន់ប្រហែល ៤ គីឡូក្រាម។ 
ផ្កាយរណប NanoDragon របស់វៀតណាមបានត្រៀមរួចរាល់សម្រាប់ការបាញ់បង្ហោះ - ảnh 1ផ្កាយរណប NanoDragon (រូបថត៖ VOV)

មជ្ឈមណ្ឌលអវកាស វៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាមបានឲ្យដឹងថា ផ្កាយ រណប NanoDragon ដោយវិស្វករ វៀតណាមរចនានិងផលិត នៅក្នុងប្រទេស បានឆ្លងកាត់ការធ្វើតេស្តនៅប្រទេស ជប៉ុន ក្នុងបរិយាកាសកម្រៅអវកាស លំហសុញអាកាស លោហធាតុរំញ័រ ហើយត្រៀមខ្លួនសម្រាប់បើកដំណើរការបាញ់បង្ហោះ។ NanoDragon គឺជាផ្កាយរណបដែលមានស្រទាប់ណាណូ មានទំងន់ប្រហែល ៤ គីឡូក្រាម។ លោក Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាមបានឲ្យដឹងថា ផ្កាយរណប NanoDragon បានបញ្ចប់ការធ្វើតេស្តនៅថ្ងៃទី ៧ ខែមេសា ដោយឆ្លើយតបគ្រប់គោលដៅដែលបានដាក់ចេញ។ ផ្កាយរណបនេះ គ្រោងនឹងត្រូវបាញ់បង្ហោះនៅក្នុងឆ្នាំសារពើពន្ធរបស់ជប៉ុនឆ្នាំ ២០២១ (ដល់ខែមីនាឆ្នាំ ២០២២) ដោយមីស៊ីល Epsilon។ NanoDragon ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ហាញថាអាចប្រើបច្ចេកវិទ្យា ចង្គោមមីក្រូផ្កាយរណប ដើម្បីទទួលប្រព័ន្ធសញ្ញាកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ (AIS) សម្រាប់ការតាមដាន យានយន្តនិងគោលបំណងឃ្លាំមើលនៅលើសមុទ្រ។ លោក Le Xuan Huy បានឲ្យដឹងថែមទៀតថា៖ “បច្ចេកវិទ្យាអវកាសគឺជាវិស័យបច្ចេកវិទ្យាខ្ពស់ដែលទាមទារឲ្យមានសមត្ថភាពគ្រប់គ្រាន់លើធនធានមនុស្ស លើ ហេដ្ឋារចនាសម្ព័ន្ធនិងទិសដៅអភិវឌ្ឍន៍របស់វាក៏ត្រូវមានរយៈពេលយូរដែរ។ ដោយសារតែ យើងត្រូវការពេលវេលាពី ៥ ទៅ ៧ ឆ្នាំដើម្បីអភិវឌ្ឍផ្កាយរណបមួយ តាមនោះ ប្រសិនបើយើងមិនមានទិសដៅវែងឆ្ងាយទេវានឹងមានការលំបាកក្នុងការរក្សាធនធានមនុស្ស ហើយបន្ទាប់មកមានការវិនិយោគដើម្បីបំពេញតម្រូវការផង”៕

ប្រតិកម្មទៅវិញ