|
ប៉ាឡេស្ទីនអះអាងមិនរៀបចំការចរចារសន្តិភាពជាផ្លូវការជាមួយអ៊ីស្រាអែលទេ (Image; VNA) |
(VOVworld) – នាថ្ងៃទី ១១ សីហា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋអំណាចប្រជាជាតិ
ប៉ាឡេស្ទីន (PNA) លោក Reyad El Malki បានប្រកាសថា៖ គ្មានការរៀបចំបណ្ដា
ជំនួបនយោបាយជាផ្លូវការរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលទេ។ ការអះអាង
នេះត្រូវបាននាំចេញបន្ទាប់ពីព័ត៌មានដែលចាត់ទុកថា៖ ប្រធានក្រុមចរចាររបស់
ប៉ាឡេស្ទីន លោក Saeb Erekat និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីស្រាអែល លោក
Silvan Shalom ទើបនឹងមានជំនួបនៅទីក្រុង Jerusalem ហើយ។ ការចរចារសន្តិភាព
នៅមជ្ឈឹមបូព៌ារត្រូវបានរៀបចំក្រោមការគាំពាររបស់អាមេរិក ប៉ុន្តែ បណ្ដាការចរ
ចារនេះទទួលបរាជ័យក្រោយពីប៉ាឡេស្ទីនប្រកាសបង្កើតរដ្ឋាភិបាលសាមគ្គីភាព
ជាមួយ Hamas។ ប៉ាឡេស្ទីនក៏បានចោទប្រកាន់អ៊ីស្រាអែលបណ្តាលការលំបាក
សំរាប់ដំណើរសន្តិភាពហើយរិះគន់ការកសាងទីប្រជុំជនហ្ស៊ីបនៅត្រើយខាងលិច
និងភាគខាងកើត Jerusalem ផងដែរ៕