|
ទិដ្ឋភាពនៃមណ្ឌលប្រជុំជន Ramot របស់អ៊ីស្រាអ៊ែលនៅភាគខាងកើតទីក្រុង Jerusalem
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៦ មករា រដ្ឋអំណាចប៉ាឡេស្ទីន (PA) បានថ្កោលទោសការ
វាយប្រហាររបស់អ៊ីស្រាអ៊ែលសំដៅទន្ទ្រានកាន់កាប់ដីធ្លីរបស់ប៉ាឡេស្ទីនតាមរយៈ
សកម្មភាពកសាងទីប្រជុំជនហើយអំពាវនាវឲ្យអន្តរជាតិបង្ខំអ៊ីស្រាអ៊ែលបញ្ចប់ទង្វើរ
នេះ។PA ចាត់ទុកថា ការដែលអ៊ីស្រាអ៊ែលបង្កើនសកម្មភាពកសាងទីប្រជុំជននៅ
Jerusalem Hebron ជ្រលងភ្នំ Jordan និងតំបន់ផ្សេងៗទៀត គឺដើរផ្ទុយទៅនឹងដំណោះ
ស្រាយរបស់រដ្ឋទាំងពីរ ហើយធ្វើឲ្យកើនឡើងហានិភ័យនៃសង្គ្រាម សាសនានៅ
ក្នុងតំបន់ទៀតផង។ក្រសួងការបរទេស PA ក៏បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិ
អនុម័តលើទិសដៅមួយដ៏ខ្លាំងក្លាដើម្បីបង្ខំអ៊ីស្រាអ៊ែលបញ្ចប់ ការទន្ទ្រានកាន់កាប់
ដីធ្លីរបស់ប៉ាឡេស្ទីនក៏ដូចជាទប់ស្កាត់សកម្មភាពកសាងទីប្រជុំជននិងការបោះ
ជំហានដោយឯកតោភាគីរបស់អ៊ីស្រាអ៊ែល៕