ប៉ាឡេស្ទីនអំពាវនាវឲ្យសហគមន៍អន្តរជាតិទប់ស្កាត់ផែនការសាងសង់របស់អ៊ីស្រាអ៊ែលនៅប៉ែកខាងកើត Jerusalem

Chia sẻ
(VOVworld) - នាថ្ងៃទី២៥ កក្កដា រដ្ឋអំណាចប៉ាឡេស៊ីន
 (PA) បានអំពាវនាវឲ្យសហគមន៍អន្តរជាតិមានសកម្ម
ភាពចាំបាច់ដើម្បីទប់ស្កាត់ផែនការសាងសង់មណ្ឌល
ប្រជុំជនថ្មីសំរាប់ជនហ្ស៊ីពនៅប៉ែកខាងកើត Jerusalem
 ហើយមានគោលបំណងថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបង្ខំឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការបើកទូលាយមណ្ឌលប្រជុំជននេះ។
ប៉ាឡេស្ទីនអំពាវនាវឲ្យសហគមន៍អន្តរជាតិទប់ស្កាត់ផែនការសាងសង់របស់អ៊ីស្រាអ៊ែលនៅប៉ែកខាងកើត Jerusalem - ảnh 1
ប៉ូលីសអ៊ីស្រាអ៊ែលបំពេញភារកិច្ចនៅ Jerusalem នាថ្ងៃទី១២ កក្កដា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៥ កក្កដា រដ្ឋអំណាចប៉ាឡេស៊ីន (PA) បានអំពាវនាវឲ្យ
សហគមន៍អន្តរជាតិមានសកម្មភាពចាំបាច់ដើម្បីទប់ស្កាត់ផែនការសាងសង់មណ្ឌល
ប្រជុំជនថ្មីសំរាប់ជនហ្ស៊ីពនៅប៉ែកខាងកើត Jerusalem ហើយមានគោលបំណងថា
ក្រុមប្រឹក្សាសន្តិសុខអ.ស.បបង្ខំឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការបើកទូលាយមណ្ឌលប្រជុំ
ជននេះ។ថ្លែងមតិក្រោយពីក្រុមប្រឹក្សាទីក្រុង Jerusalem នាំចេញសេចក្ដីសំរេចស្ដី
អំពីការកសាងផ្ទះថ្មីចំនួន៧៧០ខ្នងនៅតំបន់ Gilo នៅលើ ខ្សែ ព្រំដែនខៀវនោះ
អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Saeb Erekat បានឲ្យដឹងថា
នេះជាពេលវេលាដើម្បីសហគមន៍អន្តរជាតិសំដែងនូវការសន្យាចំពោះដំណោះ
ស្រាយរដ្ឋចំនួន២ ហើយអនុវត្តន៍សកម្មភាពចាំបាច់សំដៅបង្ខំឲ្យអ៊ីស្រាអ៊ែល
បញ្ឈប់ការកសាងមណ្ឌលប្រជុំជននៅតំបន់ដែនដីដែលគេ ទន្ទ្រានកាន់កាប់របស់
ប៉ាឡេស្ទីន។រីឯអ៊ីស្រាអ៊ែលចាត់ទុកថា Jerusalem នឹង ជារដ្ឋធានីរួមក្នុងកិច្ចព្រម
ព្រៀងចុងក្រោយណាក៏ដោយជាមួយប៉ាឡេស្ទីនស្ដីអំពី ដំណោះស្រាយរដ្ឋចំនួន២
 ដោយហេតុនេះអ៊ីស្រាអ៊ែលមានសិទ្ធិកសាងមណ្ឌល ប្រជុំជនហ្ស៊ីពនៅគ្រប់តំបន់
នៃ Jerusalem៕

ប្រតិកម្មទៅវិញ