|
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៤ ធ្នូ ថ្នាក់ដឹកនាំប៉ាឡេស្ទីនបានស្វាគមន៍សេចក្ដីសំរេច
ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក្នុងនោះអំពាវនាវឲ្យអ៊ីស្រាអ៊ែលបញ្ឈប់ការ
កសាងទីប្រជុំជនដោយខុសច្បាប់នៅតំបន់ដែនដីដែលទន្ទ្រានកាន់កាប់របស់
ប៉ាឡេស្ទីន។ក្នុងសារជូនពរបុណ្យណូអែល ប្រធានាធិបតីប៉ាឡេស្ទីនលោក
Mahmoud Abbas បានហៅសេចក្ដីសំរេចចិត្តនេះរបស់អ.ស.បជាការទះកំផ្លៀងទៅ
លើគោលនយោបាយរបស់អ៊ីស្រាអ៊ែល។លោក Abbas ក៏បានហៅនេះជាការថ្កោល
ទោសចំពោះទីប្រជុំជនខុសច្បាប់នានារបស់អ៊ីស្រាអ៊ែលនៅដែនដី ប៉ាឡេស្ទីន
ព្រមទាំងគឺជាការស្រុះចិត្តគំនិតគាំទ្ររបស់សហគមន៍អន្តរជាតិក្នុង ការបង្កើតរដ្ឋចំនួន២នោះគឺប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែល៕