ក្នុងសេចក្ដីប្រកាសសារព័ត៌មានមួយ សមាជិកនៃគណៈកម្មាធិការសម្របសម្រួល PLO លោក Ahmad Tamimi បានលើកច្បាស់ថា រាល់ការថ្លែងមតិរបស់ លោក Trump គឺសរឲ្យឃើញគោលនយោបាយលំអៀងរបស់អាមេរិក ចំពោះ អ៊ីស្រាអែល ហើយបន្តការស្រមើស្រមៃរបស់រដ្ឋអំណាចអាមេរិក ដោយអនុម័តលើការព្រមព្រៀងសន្តិភាថ្មី ឬហៅថា ការព្រមព្រៀង សតវត្សរ៍ ដែលយេរូសាឡឹមមិនមែនជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីនឡើយ។
នាថ្ងៃដដែល អង្គការមិនមែនរដ្ឋាភិបាល Peace Now បានប្រកាសថានា ថ្ងៃទី ២២ សីហា មជ្ឈដ្ឋានមន្រ្តីអ៊ីស្រាអែលបានផ្កល់សច្ចាប័នលើរាល់ផែនការកសាង លំនៅដ្ឋានជាង ១ ពាន់ខ្នង នៅតំបន់ទន្ត្រានកាន់កាប់ត្រើយខាងលិច ដែលជាទង្វើថ្មីបំផុត ក្រោយពីប្រធានាធិបតីអាមេរិ លោក Donal Trump ឡើងកាន់អំណាច៕