ប៉ាឡេស្ទីនព្រមានអាចបញ្ឈប់កិច្ចព្រមព្រៀងអំពីសម្ព័ន្ធភាពជាមួយក្រុមឥស្លាម Hamas

Chia sẻ
(VOVworld) – នាថ្ងៃទី ៧ កញ្ញា ប្រធានធិបតីប៉ាឡេស្ទីន
លោក Mahmoud Abbas បានព្រមានថា៖ នឹងអាចបញ្ឈប់
កិច្ចព្រមព្រៀងអំពីសម្ព័ន្ធភាពជាមួយក្រុមឥស្លាម Hamas
 ប្រសិនជា ក្រុមចលនានេះមិនអនុញ្ញត្តិឲ្យរដ្ឋាភិបាលធ្វើ
សកម្មភាពដោយ គ្រប់គ្រាន់នៅតំបន់ Gaza នេះ។

ប៉ាឡេស្ទីនព្រមានអាចបញ្ឈប់កិច្ចព្រមព្រៀងអំពីសម្ព័ន្ធភាពជាមួយក្រុមឥស្លាម Hamas  - ảnh 1
ប្រធានធិបតីប៉ាឡេស្ទីន លោក  Mahmoud Abbas (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ កញ្ញា ប្រធានធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas
បានព្រមានថា៖ នឹងអាចបញ្ឈប់កិច្ចព្រមព្រៀងអំពីសម្ព័ន្ធភាពជាមួយក្រុមឥស្លាម
Hamas ប្រសិនជា ក្រុមចលនានេះមិនអនុញ្ញត្តិឲ្យរដ្ឋាភិបាលធ្វើសកម្មភាពដោយ
គ្រប់គ្រាន់នៅតំបន់ Gaza នេះ។ តាមកិច្ចព្រមព្រៀងសម្រុះសម្រួលដែលត្រូវបាន
ចុះហត្ថលេខានាខែមេសាកន្លងទៅភាគីនានានៅប៉ាឡេស្ទីនបានឯកភាពបង្កើត
រដ្ឋាភិបាលឯកភាពប្រជាជាតិរួមមានអ្នកបច្ចេកាធិតេយ្យនានាសំដៅបញ្ចប់ការខ្វែ
គំនិតរវាងក្រុម Fatah នៅតំបន់ត្រឹយខាងលិចនិងក្រុម Hamas នៅតំបន់ Gaza  ក្នុង
រយៈពេល ៧ ឆ្នាំកន្លងទៅ។ គណៈរដ្ឋមន្ត្រី ថ្មីដែលមានទីស្នាក់ការនៅទីក្រុង
Ramallah បានធ្វើពិធីសច្ចាប្រនិធាន នាថ្ងៃទី ២ មិថុនា ក្រោយពីរដ្ឋាភិបាល Hamas
នៅតំបន់ Gaza លាលែងពីដំណែង។ ប៉ុន្តែ តាមការជាក់ស្តែង ចលនា Hamas នៅតែជាកំលាំងកាន់សិទ្ធអំណាចស្នូលនៅតំបន់ Gaza ។

ប្រតិកម្មទៅវិញ