|
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas |
(VOV)_ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានចុះហត្ថលេខាលើ
អនុក្រិត នាថ្ងៃទី៧ កុម្ភះ ស្ដីពីការបង្កើតគណៈកម្មការបំពេញបែបបទដែលទាក់ទិន
ដល់ការបណ្ដឹងអ៊ីស្រាអែល ពីបណ្ដាបទឧក្រិដ្ឋសង្គ្រាម នៅតុលាការព្រហ្មទ័ណ្ឌ
អន្តរជាតិ ( ICC) នាខែមេសាខាងមុខនេះ។ គណៈកម្មាធិការនេះនឹងបានដឹកនាំ
ដោយលោក Saeb Erekat ជាប្រធានក្រុមចរចារសន្តិភាពនយោបាយប៉ាឡេស្ទិន
និងបណ្ដាអ្នកដំណាងអោយគណៈបក្សនយោបាយនានានៅប៉ាឡេស្ទិន ហើយ
ក្នុងនោះមានចលនា Hamas ដែរ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប៉ាឡេស្ទីន បាន
អោយដឹងថា៖ PA ត្រូវពិគ្រោះយោបល់ពីបណ្ដាកត្តាពីខាងក្រៅ និងអន្តរជាតិ ពី
ព្រោះភារកិច្ចនេះគឺស្មុគ្រស្មាញណាស៕