|
របងរវាង Jerusalem ខាងកើតនិងភូមិមួយនៅត្រើយខាងលិច (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ រដ្ឋអំណាចប្រជាជាតិប៉ាឡេស្ទីន (PNA) បាន
ប្រកាសថា ការបោះឆ្នោតក្រុមប្រឹក្សាទីក្រុងនាខែឧសភាខាងមុខតាមគំរោងនោះ
នឹងត្រឹមតែប្រព្រឹត្តទៅនៅត្រើយខាងលិចប៉ុណ្ណោះ ដោយមិនត្រូវបានរៀបចំឡើង
នៅតំបន់ Gaza នោះឡើយ។សេចក្ដីប្រកាសនេះបានបញ្ចប់សេចក្ដីសង្ឃឹមស្ដីអំពី
ការបោះ ឆ្នោតដំបូងដែលត្រូវបានរៀបចំឡើងនៅតំបន់ដែនដីទាំងពីរពោលខាង
លើក្នុងអំឡុង១ទសវត្សកន្លងទៅ។ចំពោះមុខបម្រែបម្រួលនេះ ចលនាអ៊ីស្លាម
Hamas ដែលកំពុងគ្រប់គ្រងតំបន់ Gaza បានឲ្យដឹងថា សេចក្ដីប្រកាសរបស់រដ្ឋ
អំណាច ប៉ាឡេស្ទីនធ្វើឲ្យកើនឡើងនូវការបែកបាក់រវាងភាគីនានា ហើយបម្រើផល
ប្រយោជន៍ខាងនយោបាយរបស់គណៈបក្ស Fatah ដែលកំពុងកាន់កាប់ត្រើយខាង
លិច៕