|
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas |
(VOVworld)-ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអ៉ារ៉ាប Kul Al-Arab
នាថ្ងៃទី៤មេសា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានអះអាង ថា ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin
Netanyahu សំដៅចាប់ផ្តើមដំណើរការសន្តិភាពមជ្ឈឹមបូព៌ាឡើងវិញ។ លោក Abbas
បានចាត់ទុកថា ទោះបីជាការថ្លែងមតិរបស់លោក Netanyahu ជាច្រើនលើកច្រើន
សារនាពេលថ្មីៗនេះ មិននាំមកសញ្ញាវិជ្ជមានសម្រាប់ដំណើរ ការចរចារក៏ដោយ ប៉ុន្តែលោកនៅតែរងចាំរហូតដល់ពេលដែលរដ្ឋាភិបាលចម្រុះ របស់អ៊ីស្រាអ៊ែល
ត្រូវបានបង្កើតឡើង និងបញ្ចេញទស្សនៈសម្រាប់បញ្ហានេះ។ ថ្នាក់ដឹកនាំប៉ាឡេ
ស្ទីនរូបនេះ ក៏បានអំពាវនាវរដ្ឋអំណាចអ៊ីស្រាអ៊ែល យល់ព្រម លើការផ្តើមគំនិត
សន្តិភាពអារ៉ាប់លើកឡើងដោយអារ៉ាប៊ីសាអូឌីត។ ចំពោះ ដំណើរការចរចារ លោក
Abbas បានសំណូពរថា ត្រូវមានការចូលរួមរបស់ Jordan និងអេហ្ស៊ីប រួមជាមួយអា
មេរិកក្នុងនាទីជាអ្នកអាជ្ញាកណ្តាល សម្រាប់ កិច្ចចរចារនាពេលអនាគត
របស់អ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន៕