|
អគ្គលេខាធិការនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Yasser Abed Rabbo (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ តុលា អគ្គលេខាធិការនៃអង្គការរំដោះប៉ាឡេស្ទីន (PLO)
លោក Yasser Abed Rabbo បានឲ្យដឹងថា៖ ប៉ាឡេស្ទីននឹងដាក់ជូនពង្រាងសេចក្តី
ចិត្តមួយឡើងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ក្នុងនោះ ស្នើរឲ្យអ៊ីស្រាអែលបញ្ឈប់ការ ទន្ទ្រានកាន់កាប់តំបន់ដែនដីរបស់ប៉ាឡេស្ទីន។ ថ្លែងមតិនៅសន្និសីទកាសែតមួយនៅ
ទីក្រុង Ramallah នៅត្រើយខាងលិច លោក Rabbo បានឲ្យដឹងថា៖ ការបោះឆ្នោត អាចត្រូវបានរៀបចំឡើងក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ បន្ទាប់ពី ពង្រាងសេចក្តី សម្រេចចិត្តនេះត្រូវបានដាក់ជូន។ តាមនោះ ប៉ាឡេស្ទីនស្នើរឲ្យអ៊ីស្រាអែលដកកងទ័ព ចេញពីតំបន់ដែនដីរបស់ប៉ាឡេស្ទីនដែលត្រូវបានភាគីអ៊ីស្រាអែលទន្ទ្រានកាន់កាប់ពី
ឆ្នាំ ១៩៦៧ ក្នុងនោះ មានតំបន់ភាគខាងកើត Jerusalem មុនខែរវិច្ឆិការ ឆ្នាំ ២០១៦៕