|
ប្រជាជនប៉ាឡេស្ទីន (រូបថត៖AFP) |
(VOVworld) - នាថ្ងៃទី៥ មិថុនា ប្រជាជនប៉ាឡេស្ទីននៅត្រើយខាងលិច Jerusalem
ខាងកើតនិងតំបន់ហ្គាហ្សាបានរៀបចំសកម្មភាពគូសសញ្ញារយៈពេល៤៩ឆ្នាំគិតតាំង
ពីតំបន់ដែនដីប៉ាឡេស្ទីននិងអារ៉ាប់ត្រូវអ៊ីស្រាអ៊ែលទន្ទ្រានកាន់កាប់កាលពីឆ្នាំ
១៩៦៧មក។ថ្លែងមតិក្នុងឱកាសព្រឹត្តិការណ៍នេះ ប្រធានាធិបតីប៉ាឡេស្ទីនលោក
Mahmoud Abbas ប្រកាសថា ជនប៉ាឡេស្ទីនប្ដេជ្ញាចិត្តបញ្ចប់ការកាន់កាប់របស់
អ៊ីស្រាអ៊ែល ហើយបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅបណ្ដាតំបន់ដែនដីត្រូវ
ទន្ទ្រានកាន់កាប់ដែលមាន Jerusalem ខាងកើតជារដ្ឋធានី ក៏ដូចជាព្យាយាមជាមួយ
ដំណោះស្រាយរដ្ឋចំនួនពីរដោយឈរលើកិច្ចព្រមព្រៀងសន្តិភាពដ៏យូរអង្វែងជា
មួយអ៊ីស្រាអ៊ែលផងដែរ។ក្នុងពេលនោះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលចម្រុះជនជាតិ
ប៉ាឡេស្ទីនលោក Rami Hamdallah បានថ្កោលទោសការដែល អ៊ីស្រាអ៊ែលរក្សាការ
កាន់កាប់នៅ Jerusalem ខាងកើត ដោយបំបែកដំបន់ដែនដីនេះឲ្យ ដាច់ឆ្ងាយពីតំបន់
ដែនដីផ្សេងៗរបស់ប៉ាឡេស្ទីន ព្រមទាំងព្រមានថា ការដាក់ឲ្យ ដាច់ឆ្ងាយនេះគឺជា
ការបើកទ្វារសំរាប់អំពើហឹង្សាគ្មានទីបញ្ចប់នៅតំបន់៕