សន្និសីទនៅទីក្រុងឆ្នេរសមុទ្រ Sharm El Sheikh របស់អេហ្ស៊ីប មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយនិងសន្តិសុខតំណាងប៉ាឡេស្ទីន អ៊ីស្រាអែល និងបណ្តាប្រទេសដែលគាំទ្រដំណើរការសន្ទនាប៉ាឡេស្ទីន-អ៊ីស្រាអែល រួមមាន៖ អេហ្ស៊ីប ហ្ស៊កដានី និងសហរដ្ឋអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារចំនួន៨ ដែលទីមួយគឺកាត់បន្ថយភាពតានតឹងនិងកសាងទំនុកចិត្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ អ៊ីស្រាអែលបានសន្យាបញ្ឈប់រាល់ការពិភាក្សាអំពីតំបន់លំនៅដ្ឋានថ្មីក្នុងរយៈពេលបួនខែ និងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណលើការតាំងទីលំនៅក្នុងរយៈពេល៦ខែ។ ប៉ាឡេស្ទីន និងអ៊ីស្រាអែលបានឯកភាព"បង្កើតយន្តការមួយដើម្បីទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើហិង្សានិងសេចក្តីប្រកាសដែលញុះញង់ឱ្យមានអំពើហិង្សា"។ យន្តការនេះនឹងត្រូវបានរាយការណ៍ទៅមេដឹកនាំនៃក្រុមប្រទេសទាំង ៥ រួមមានអេហ្ស៊ីប ប៉ាឡេស្ទីន អ៊ីស្រាអែល ហ្ស៊កដានី និងសហរដ្ឋអាមេរិក នៅក្នុងសម័យប្រជុំមួយបន្ទាប់ពីសន្និសីទ Sharm El Sheikh នៅខែមេសាខាងមុខ៕