|
ប៉ូឡូញបានចាប់ផ្តើមការធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ
(Image: Vietnam+) |
(VOVworld) - នាថ្ងៃទី ២៣ មេសាប៉ូឡូញបានចាប់ផ្តើមការធ្វើសមយុទ្ធដោយមានការ ចូលរួមរបស់ទាហានចំនួន ៣ ពាន់នាក់។ ក្រៅពីនោះ កងកំលាំងប្រដាប់អាវុធប៉ូឡូញ
បានដាក់ពង្រាយយន្តហោះដឹកជញ្ចូនចំនួន ១ គ្រឿងនិងយន្តហោះចំបាំងចំនួន ២
គ្រឿងទៀត។ អ្នកនាំពាក្យនៃការធ្វើសម្មយុទ្ធលើកនេះបានឲ្យដឹងថា៖ នេះគឺជាឱកាស
ដើម្បីប៉ូឡូញហ្វឹកហាត់សមត្ថភាពទប់ទល់ ក្នុងករណី មានការឆ្លៀតចូលព្រំដែនខុស
ច្បាប់។ សេចក្តីសម្រេចដំណើរការធ្វើសម្មយុទ្ធពោលខាងលើក៏បានទាក់ទិនដល់ ភាពតានតឹងនៅអ៊ុយក្រែនផងដែរ៕