ប៉ូឡួញក្លាយជាប្រទេសសហភាពអឺរ៉ុបដំបូងគេដែលប្រគល់រថក្រោះចម្បាំង Leopard ២ ដល់អ៊ុយក្រែន

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ប្រទេសប៉ូឡួញបានក្លាយជាប្រទេសដំបូងនៃសហភាព អឺរ៉ុប (EU) ដែលបានប្រគល់រថក្រោះចម្បាំង Leopard ២ ដល់អ៊ុយក្រែន។ 
ប៉ូឡួញក្លាយជាប្រទេសសហភាពអឺរ៉ុបដំបូងគេដែលប្រគល់រថក្រោះចម្បាំង Leopard ២ ដល់អ៊ុយក្រែន - ảnh 1នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal និងនាយករដ្ឋមន្ត្រីប៉ូឡួញ លោក Mateusz Morawiecki នៅពិធីប្រគល់រថក្រោះចម្បាំង Leopard ២។ (រូបថត៖ Breaking Defense)

មន្ត្រីនៅ ទីក្រុងវ៉ារស្សាវ៉ា បានបញ្ជាក់ពីការប្រគល់កញ្ចប់រថពាសដែកចម្បាំង ដំបូងទៅកាន់ ប្រទេសអ៊ុយក្រែន ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ូឡួញ លោក Mateusz Morawiecki ទៅកាន់ទីក្រុងគៀវ ក្នុងឱកាសគម្រប់មួយឆ្នាំនៃជម្លោះរុស្ស៊ី- អ៊ុយក្រែន។ វ៉ារស្សាវ៉ា ក៏នឹងបញ្ជូនរថក្រោះ PT-៩១ ចំនួន ៦០ គ្រឿងទៅកាន់ប្រទេស អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងគៀវ លោកនាយករដ្ឋមន្ត្រី Mateusz Morawiecki បានបញ្ជាក់ថាប៉ូឡួញ និងបណ្តាប្រទេសអឺរ៉ុបនឹងប្រកៀកស្មាជាមួយអ៊ុយក្រែនជានិច្ច។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ក៏បានសន្យាថា នឹងបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ