|
បេសកជនមិនប្រចាំបូរីវ៉ាទីកង់បំពេញការងារនៅខេត្ត Kon Tum |
(VOV)_នាថ្ងៃទី៩ មិថុនា អាហ្សអេវ៉ែកLeopoldo Girelli បេសកជនមិនប្រចាំបូរីវ៉ាទីកង់ នៅវៀតណាម បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum ។
ថ្លែងមតិនៅទីនេះ អាហ្សអេវ៉ែកLeopoldo Girelli បានអោយដឹងថា៖ដោយមានបេស
កកម្មថែទាំសហគមន៍កាតូលិក ជំរុញទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងរដ្ឋាភិបាល
បេសកជនមានគោលបំណងថា៖ សហគមន៍កាតូលិកនឹងរដ្ឋអំណាចខេត្ត Kon Tum
បន្តកសាងទំនាក់ទំនងដ៏ល្អប្រសើរនេះ រក្សាសម្របសម្រួលក្នុងជីវភាពរស់នៅ ក៏ដូច
ជាសកម្មភាពសាសនានានា។ លោក Dao Xuan Qui ប្រធានគណៈកម្មាធិការប្រជា
ជនខេត្ត Kon Tum វាយតំលៃខ្ពស់ ចំពោះការរួមវិភាគទានសកម្ម របស់ជនរួមជាតិ
កាន់សាសនាកាតូលិក និងបណ្ដាអ្នកមុខអ្នកការសាសនា ក្នុងការកសាងជីវភាព
រស់នៅខាងវប្បធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Dao Xuan Qui ក៏បានអោយដឹង
ថា៖ រដ្ឋអំណាចតំបន់ជានិច្ចកាលគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា
របស់ប្រជាជន និងបង្កលក្ខណះងាយស្រួលបំផុត សំរាប់សកម្មភាពសាសនានានា៕