បេសកជនពិសេសទទួលបន្ទុកបញ្ហាកូរ៉េលោក Stephen Biegun (រូបថត៖ Yonhap) |
តាមការគ្រោងទុក ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និង មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un នឹងអញ្ជើញជួបគ្នានៅក្នុងជំនួបកំពូល លើកទី៣នៅទីក្រុងព្យុងយ៉ាងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ កញ្ញាខាងមុខ។ ជំនួប នេះត្រូវបានចាត់ទុកថា នឹងផ្ដោតទៅលើបញ្ហាលុបបំបាត់អាវុធ នុយក្លេអ៊ែរនិង ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ។
ក្នុងពេលនោះ នាយប់ថ្ងៃទី១៤ កញ្ញា អាមេរិកបានអំពាវនាវឲ្យរៀបចំកិច្ច ប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាអ.ស.ប ដើម្បីទប់ទល់នឹងប្រការដែលវ៉ាស៊ីនតោន ហៅថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយចំនួនសំដៅធ្វើឲ្យចុះខ្សោយ និងរារាំងការអនុវត្តបទដាក់ទណ្ឌកម្មចំពោះស.ប.បកូរ៉េ។ តាមក្រុមបេសកកម្ម ប្រចាំអ.ស.បឲ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ កញ្ញា ខាងមុខ៕