បេសកជនពិសេសអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim។ (រូបថត៖ Reuters) |
បេសកជនពិសេសលោក Sung Kim មានផែនការរួមដំណើរជាមួយជំនួការរបស់ខ្លួន លោកស្រី Jung Pak ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកូរ៉េខាងត្បូង ក្នុងបរិបទដែលមានភាពតានតឹងកាន់តែកើនឡើង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តអាវុធនាំផ្លូវយុទ្ធសាស្ត្រថ្មីមួយកាលពីចុងសប្តាហ៍មុន។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតម្លៃថា ទំនងជាកូរ៉េខាងជើងអាចអនុវត្តសកម្មភាពស្រដៀងគ្នានោះ រួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរក្នុងឱកាសខួបលើកទី ៩០ឆ្នាំ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េខាងជើង នៅថ្ងៃទី ២៥ ខែមេសា។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក Sung Kim នឹងជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក Noh Kyu-dukk។ បេសកជនពិសេសអាមេរិកក៏បានជួបប្រជុំជាមួយមន្ត្រីក្នុងក្រុមអន្តរកាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដើម្បីពិភាក្សាអំពីការសម្របសម្រួលគោលនយោបាយទាក់ទងនឹងប្រទេសកូរ៉េខាងជើង៕