បេសកជនពិសេសរួមអ.ស.បនិងសម្ព័ន្ធអារ៉ាប់បានមកដល់ស៊ីរី

Chia sẻ
បេសកជនពិសេសរួមអំពីបញ្ហាស៊ីរីរបស់អង្គការ
សហប្រជាជាតិនិងសម្ព័ន្ធ អារ៉ាប់ Kofi Annan នាថ្ងៃទី
២៩ ឧសភា បានមកដល់រដ្ឋធានី Damacus (ស៊ីរី)
ដើម្បីពិភាក្សារជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad
អំពីដំណោះស្រាយ សំរាប់ស្ថានភាពនៅប្រទេសនេះ
នាបច្ចុប្បន្ន។
បេសកជនពិសេសរួមអំពីបញ្ហាស៊ីរីរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធ អារ៉ាប់
Kofi Annan នាថ្ងៃទី ២៩ ឧសភា បានមកដល់រដ្ឋធានី Damacus (ស៊ីរី) ដើម្បីពិភាក្សារ
ជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad អំពីដំណោះស្រាយ សំរាប់ស្ថានភាពនៅ
ប្រទេសនេះ នាបច្ចុប្បន្ន។ អ្នកនាំពាក្សរបស់លោក Annan បានឲ្យដឹងថា៖ លោក
Annan នឹងជូបជាមួយតំណាងនៃបណ្ដាភាគីប្រឆាំង និងសង្គមស៊ីវិលនៅប្រទេសនេះ សំដៅបញ្ចុះបញ្ចូលភាគីនានាចូលអង្គុយតុ ចរចារឡើងវិញ ។ ក្រៅពីនោះ លោក
Annan នឹងវាយតំលៃការអនុវត្តបេសកកម្ម មើលសន្តិភាពនៅស៊ីរី របស់ក្រុមអ្នក
សង្គេតការណ៍ អង្គការសហប្រតិជាជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ Robert Mood។
នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស William Hague ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅរ៉ុស្ស៊ី បានពិភាក្សារជាមួយ រដ្ឋមន្ត្រីការបរទេសប្រទេសម្ចាស់ផ្ទះ
Sergei Lavrov អំពីស្ថានភាពនៅស៊ីរី។ ថ្លែងមតិនៅសន្និសីទកាសែតរួមនៅរដ្ឋធានី
ម៉ូស្គូ រដ្ឋមន្ត្រីការបរទេសអង់គ្លេស William Hague ដាស់តឿនរ៉ុស្ស៊ីដាក់សម្ពាធទៅ
លើរដ្ឋាភិបាល ស៊ីរី បញ្ឍប់រាល់សកម្មភាពហឹង្សារ និងអនុវត្តផែនការសន្តិភាពដែល បេសកជនពិសេស  Annan បានដាក់ចេញ។ លោក Hague បានចាត់ទុកថា៖ ផែនការ
របស់លោក Annan គឺជា ការជ្រើសរើសតែមួយគត់ ក្នុងការដោះស្រាយ វិប័ត្តនៅស៊ីរី។ ទន្ទឹមនឹងនោះ លោក Hague នឹងដាស់តឿនក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជា
ជាតិ ប្រជុំពិភាក្សារអំពីបញ្ហានេះ ក្នុងប៉ុន្មានថ្ងៃខាងមុខ។ រីឯខ្លួន រដ្ឋមន្ត្រីការបរទេស
រ៉ុស្ស៊ី Sergei Lavrov រំលឹកឡើងវិញទស្សនៈរបស់រ៉ុស្ស៊ីថា៖ អ.ស.ប ត្រូវការធ្វើសើប
អង្គេតរឿងសម្លាប់រង្គាល ដែលបានកើតឡើង នាពេលថ្មីនេះនៅស៊ីរី។ ព្រមទាំង
សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល និងភាគីប្រឆាំងនៅប្រទេសនេះ សុទ្ធតែត្រូវមានការទទួល
ខុសត្រូវ អំពីស្ថានភាពអំពើរហឹង្សារ នាបច្ចុប្បន្ន។នាថ្ងៃទី ២៨ ឧសភា រដ្ឋអំណាច
របស់ប្រធានាធិបតី Bashar al-Assad បានអះអាង “មិនទាក់ទិនទាំងស្រុង” ដល់រឿង
សម្លាប់រង្គាលនេះ ទន្ទឹមនឹងនោះ សន្យានឹងដំណើរការសើបអង្គេតរឿងក្តីនេះ៕

បេសកជនពិសេសរួមអ.ស.បនិងសម្ព័ន្ធអារ៉ាប់បានមកដល់ស៊ីរី - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ