បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ​ព្រមានពីហានិភ័យនៃវិបត្តិនយោបាយ​ឡើងវិញនៅក្នុងប្រទេសលីប៊ី

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែតុលា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសលីប៊ី លោក Abdoulaye Bathily បានព្រមានថា ទំនាស់ជុំវិញច្បាប់បោះឆ្នោត និងការបង្កើតរដ្ឋាភិបាលថ្មី មានហានិភ័យបង្កឲ្យមានវិបត្តិនយោបាយមួយទៀតនៅក្នុងប្រទេសលីប៊ី។ 
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ​ព្រមានពីហានិភ័យនៃវិបត្តិនយោបាយ​ឡើងវិញនៅក្នុងប្រទេសលីប៊ី - ảnh 1បេសកជនពិសេសរបស់ UN ប្រចាំប្រទេសលីប៊ី លោក Abdoulaye Bathily។ រូបថត៖ AFP/TTXVN

យោងតាមលោក Bathily គណៈកម្មាធិការចម្រុះ ៦+៦ (សមាជិក ៦នាក់មកពី HCS និងសមាជិក ៦ នាក់ទៀតមកពីសភាតំណាងរាស្ត្រ (HoR) ដែលមានទីស្នាក់ការនៅទីក្រុង Tobruk ត្រូវបានបង្កើតឡើងដោយមានភារកិច្ចបង្កើតច្បាប់បោះឆ្នោត) សុក្រឹត្យច្បាប់បោះឆ្នោត ជួយឲ្យមានឱកាសទំលុះភាពជាប់គាំងបច្ចុប្បន្ននៅក្នុងប្រទេសលីប៊ី។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ (HCS) ដែលមានទីស្នាក់ការនៅទីក្រុងទ្រីប៉ូលី បានច្រានចោលការកែប្រែច្បាប់ដែលស្នើឡើងដោយគណៈកម្មាធិការនេះ ដែលធ្វើឱ្យដំណើរការនេះប្រឈមមុខនឹងការដួលរលំម្តងទៀត។

  លោក Bathily បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខធ្វើអន្តរាគមន៍ដើម្បីរាំងស្កាត់ហានិភ័យនៃជម្លោះហិង្សា ក្នុងករណីដែលភាគីណាមួយតែងតាំងរដ្ឋាភិបាលជាឯកតោភាគី ក៏ដូចជាជំរុញភាគីនានានៅក្នុងប្រទេសលីប៊ីឱ្យចូលរួមក្នុងការសន្ទនា។ លោកក៏បានអំពាវនាវដល់ដៃគូអន្តរជាតិទាំងអស់របស់ប្រទេសលីប៊ី ឱ្យជួយគាំទ្រដល់ដំណើរការបោះឆ្នោត ព្រោះនេះជាមធ្យោបាយតែមួយគត់ក្នុងការបង្កើតស្ថាប័នស្របច្បាប់នៅក្នុងប្រទេសនេះ ដើម្បីអនាគតសន្តិភាព ឯកភាព ស្ថិរភាព និងវិបុលភាព៕

ប្រតិកម្មទៅវិញ