បេសកជនពិសេស​កូរ៉េខាងត្បូង​-​អាមេរិក ​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​វិលត្រឡប់​​ទៅរក​​កិច្ចសន្ទនា​និង​ការទូត​វិញ

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៧ ខែឧសភា ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើង ត្រូវបានចាត់ទុកថា បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកពីនាវាមុជទឹក (SLBM) អ្នកចរចានុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង លោក Noh Kyu-duk និងសមភាគីអាមេរិកលោក Sung Kim បានជួបសន្ទនាតាមទូរស័ព្ទ ទាក់ទងនឹងវិធានការនេះ។
បេសកជនពិសេស​កូរ៉េខាងត្បូង​-​អាមេរិក ​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​វិលត្រឡប់​​ទៅរក​​កិច្ចសន្ទនា​និង​ការទូត​វិញ - ảnh 1នៅស្ថានីយរថភ្លើងអគ្គិសនីក្រោមដីសេអ៊ូល កូរ៉េខាងត្បូង ថ្ងៃទី៧ ខែឧសភា។ (រូបថត៖ AFP/TTXVN)

បេសកជនពិសេសទាំងពីររូបបានអះអាងថា ការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង គឺជាសកម្មភាពរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឧបទ្វីបកូរ៉េ និងសហគមន៍អន្តរជាតិផងដែរ។ ភាគីទាំងពីរបានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវវិធានការដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយវិលត្រឡប់ទៅរកកិច្ចសន្ទនានិងការទូតឡើងវិញយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពគ្នា ពង្រឹងការសម្របសម្រួលដើម្បីធានាឱ្យមានការឆ្លើយតប "ឯកសណ្ឋាន" របស់សហគមន៍អន្តរជាតិ រួមទាំងវិធានការនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ទាក់ទិននឹងកូរ៉េខាងជើង នៅថ្ងៃទី៧ ខែឧសភា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានឲ្យដឹងថា ការអភិវឌ្ឍបច្ចេកវិទ្យារបស់កូរ៉េខាងជើងទាក់ទងនឹងមីស៊ីលនុយក្លេអ៊ែរ និងការសាកល្បងជាបន្តបន្ទាប់ដែលទីក្រុងតូក្យូចាត់ទុកថាជាមីស៊ីលបាលីស្ទិក បានគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ ហើយលោកបានរិះគន់ថា នេះគឺជាសកម្មភាពដែល “មិនអាចទទួលយកបានទាំងស្រុង"។ លោក Kishi បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្ត "ពង្រឹងសមត្ថភាពការពារជាតិ" ដើម្បីការពារប្រជាជនរបស់ខ្លួន ពីការគំរាមកំហែងផ្នែកសន្តិសុខស្រដៀងគ្នានោះ៕

ប្រតិកម្មទៅវិញ