|
បេសកជនពិសេស អ.ស.ប. ទៅកាន់ស៊ីរីដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅ Aleppo
(Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ បេសជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក
បញ្ហានៅ ស៊ីរី លោក Stafan de Mitsura បានមកបំពេញទស្សនកិច្ចនៅស៊ីរីដើម្បី
ជួបចរចារជាមួយមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះស្តីអំពីការចាប់ផ្តើមកិច្ចព្រមព្រៀង
ឈប់បាញ់ឡើងវិញនៅទីក្រុង Aleppo។ ដំណើរទស្សនកិច្ចនៅស៊ីរីលើកនេះ
របស់លោក Mitsura បានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈ ដែលជំលោះរវាងកង
ទ័ពរដ្ឋាភិបាលនិងកំលាំងប្រឆាំងកើតមានឡើងក្នុងទូទាំងប្រទេស។ នាបច្ចុប្បន្ន កំលាំងរបស់ប្រធានាធិបតី Bashar al-Assad ដណ្តើមបាន ការត្រួតពិនិត្យឡើងវិញ
តំបន់ជាច្រើននៅភាគខាងត្បូងស៊ីរីពីបាតដៃនៃកំលាំងប្រឆាំង។ ប៉ុន្តែ ទីក្រុង
យុទ្ធសាស្ត្រ Aleppo នៅត្រូវបានបែងចែកដោយការត្រួតពិនិត្យរបស់កំលាំង
រដ្ឋាភិបាលនិងកំលាំងប្រឆាំង។ ក្នុងជំនួបចរចារជាមួយមជ្ឈដ្ឋានមន្ត្រីស៊ីរី
លោក Mitsura សង្ឃឹមនឹងបង្កើតផែនការនៃ អ.ស.ប. សំដៅបញ្ចប់ជំលោះនៅ
ទីក្រុង Aleppo និងឆ្ពោះទៅបទឈប់បាញ់នៅទីក្រុងផ្សេងៗទៀតយ៉ាងឆាប់ៗ៕