ប្រធានាធិបតីអាមេរិកលោក Joe Biden |
ប្រធានាធិបតីអាមេរិក Joe Biden បានឲ្យដឹងថា បេសក កម្មយោធាអាមេរិកនៅអាហ្វហ្គា នីស្ថាននឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ដោយអំពាវនាវឱ្យមេដឹកនាំអាហ្វហ្គានីស្ថានសាមគ្គីគ្នា បញ្ឈប់សង្គ្រាមស៊ីវិលនិងដឹកនាំប្រទេសនោពេលអនាគត។ លោកប្រធានាធិបតី Biden ក៏បានចាត់ទុកថា ល្បឿននៃការដកខ្លួនចេញគឺមានសុវត្ថិភភាព លុះត្រាតែ សហរដ្ឋអាមេរិកព្យាយាមបញ្ចប់សង្រ្គាមជិតពីរទសវត្សនៅក្នុងប្រទេសអាស៊ីភាគនិរតីមួយនេះ។
នៅក្នុងសុន្ទរកថាមួយនៅឯសេតវិមាននារសៀលថ្ងៃទី ៨ ខែកក្កដា ស្តីអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយវែងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រធានាធិបតី Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងមិនទៅកាន់អាហ្វហ្គានីស្ថានដើម្បីកសាងប្រទេសនេះទេ។
លោកប្រធានាធិបតី Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយឲ្យអាហ្វហ្គានីស្ថានឱ្យមានស្ថេរភាពនិងសុវត្ថិភាពហើយនឹងបន្តផ្តល់ជំនួយមនុស្សធម៌និងសន្តិសុខដល់ប្រទេសនេះ។ លោកក៏បានច្រានចោលគំនិតដែលថា សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវចំពោះជនជាតិអាហ្វហ្គានីស្ថានដែលត្រូវស្លាប់នៅក្នុងសង្គ្រាមស៊ីវិល៕