បេសកកម្មពោរពេញដោយមនុស្សធម៌ និងស្មារតីអន្តរជាតិរបស់ក្រុមសង្គ្រោះនៃក្រសួងនគរបាលវៀតណាម

Chia sẻ
(VOVWORLD) - ស្មារតីក៏ដូចជាការរួមចំណែករបស់គណៈប្រតិភូវៀតណាមត្រូវបានទទួលស្គាល់ ហើយដំបូងបង្អស់គឺពីប្រជាជនរស់នៅជុំវិញតំបន់ដែលគណៈប្រតិភូឈរជើង។
បេសកកម្មពោរពេញដោយមនុស្សធម៌ និងស្មារតីអន្តរជាតិរបស់ក្រុមសង្គ្រោះនៃក្រសួងនគរបាលវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី Do Son Hai (ឆ្វេង) មកដល់អាកាសយានដ្ឋាន Adiyaman (ទួរគី) ជូនដំណើរមាតុភូមិនិវត្តន៍របស់ក្រុមការងារ (រូបថត៖ Truong Duy/TTXVN)

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៧ ថ្ងៃដើម្បីចូលរួមក្នុងការស្វែងរកនិងជួយសង្គ្រោះបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈនៅប្រទេសទួរគី ក្រុមជួយសង្គ្រោះរបស់ក្រសួងនគរបាលវៀតណាមបានបញ្ចប់បេសកកម្មរបស់ខ្លួននៅថ្ងៃទី ១៩ ខែកុម្ភៈហើយកំពុងរៀបចំធ្វើមាតុភូមិនិវត្តន៍វិញ។ លោកវរសេនីយ៍ឯក Nguyen Minh Khuong អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ (C0៧ ក្រសួងនគរបាល) បានសង្កត់ធ្ងន់ថា នេះគឺជាបេសកកម្មប្រកបដោយមនុស្សធម៌ និងលក្ខណៈអន្តរជាតិខ្ពង់ខ្ពស់។ ស្មារតីក៏ដូចជាការរួមចំណែករបស់គណៈប្រតិភូវៀតណាមត្រូវបានទទួលស្គាល់ ហើយដំបូងបង្អស់គឺពីប្រជា ជនរស់នៅជុំវិញតំបន់ដែលគណៈប្រតិភូឈរជើង ពីកម្លាំងស្ម័គ្រចិត្តដែលតែងតែធ្វើដំណើរទៅមកដើម្បីសម្របសម្រួលជាមួយគណៈប្រតិភូ ជាពិសេសត្រូវបានកត់សម្គាល់ដោយ រដ្ឋាភិបាល និងអង្គភាពគ្រប់គ្រងក្នុងតំបន់ អង្គភាពសម្របសម្រួលនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នទួរគី (AFAD)។ ដំណើរបំពេញការងាររបស់គណៈប្រតិភូនឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាពដ៏ល្អ រវាងវៀតណាម និងទួរគី។

សូមគូសបញ្ជាក់ថា ក្រុមការងារជួយសង្គ្រោះរបស់ក្រសួងនគរបាលវៀត ណាមបានមកដល់ក្រុង Adiyaman នៅថ្ងៃទី១០ ខែកុម្ភៈ។ ក្នុងរយៈពេល ៧ ថ្ងៃអនុវត្តន៍ការងាររុករក និងជួយសង្គ្រោះនៅទីនេះ ក្រុមការងារបានជួយសង្គ្រោះយុវជនអាយុ ១៧ ឆ្នាំម្នាក់ចេញពីតំបន់បាក់បែក នាំ យកសាកសពជនរងគ្រោះចំនួន ១៤ នាក់ចេញពីតំបន់បាក់រលំទៅខាងក្រៅ ហើយប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្ត។

ស្របជាមួយនឹងការងារជួយសង្គ្រោះ ក្រុមការងារក៏បានប្រគល់ឧបករណ៍ និងថ្នាំពេទ្យពីថ្នាក់ដឹកនាំក្រសួងនគរបាល ដល់ទីភ្នាក់ងារ AFAD នៃប្រទេសទួរគី តាមនោះ រួមចំណែកផ្គត់ផ្គង់ដល់មន្ទីរពេទ្យដ៏ធំបំផុតនៅ Adiyaman។ ទន្ទឹមនឹងនោះ គណៈប្រតិភូបានរៀបចំដំណើរសួរសុខទុក្ខជាច្រើន លើកទឹកចិត្ត និងផ្តល់អំណោយ ពីប្រទេសវៀតណាម ដូចជា មីកញ្ចប់ អាហារស្ងួតជាដើម ដល់ប្រជាពលរដ្ឋជុំវិញតំបន់កើតហេតុផងដែរ៕

ប្រតិកម្មទៅវិញ