|
បែលហ្ស៊ីករកឃើញអាវុធជាច្រើនក្នុងរថយន្តដែលបុកទៅហ្វូងមនុស្សនៅ Antwerp (VNA) |
(VOVworld) – នាថ្ងៃទី ២៣ មិនា បណ្ដារដ្ឋអាជ្ញារបស់បែលហ្ស៊ីកបានឲ្យដឹងថា៖
កំលាំងសន្តិសុខនៃប្រទេសនេះបានរកឃើញកាំភ្លើងមួយដើមរួមជាមួយអាវុធ
ផ្សេងៗ ទៀតក្នុងរថយន្តដែលប្រជាពលរដ្ឋបារាំងមួយរូបបានបុកទៅមជ្ឈមណ្ឌល
ពាណិជ្ជកម្មនៅទីក្រុង Antwerp នាព្រឹកថ្ងៃដដែល។ ជនសង្ស័យមានឈ្មោះគឺ
Mohamed R. ដែលមាន សញ្ជាតិបារាំងនិងកំពុងរស់នៅបារាំង។ នាបច្ចុប្បន្ន
សន្តិសុខត្រូវ បានបង្កើននៅមជ្ឈមណ្ឌលទីក្រុង Antwerp៕