បែលហ្ស៊ីកជាទីផ្សារពោរពេញទៅដោយសក្តានុភាពចំពោះបណ្ដាក្រុមហ៊ុនទេសចរណ៍វៀតណាម |
(VOVworld) – នាថ្ងៃទី ១ កុម្ភៈ ផ្សារណាត់ទេសចរណ៍ Brussels បានបើកជា ផ្លូវការនៅមជ្ឈមណ្ឌលពិពណ៌ Heysel នៅរដ្ឋធានី Brussels របស់បែលហ្ស៊ីក។ ក្នុងឱកាសនេះ ក្រុមហ៊ុនទេសចរណ៍មួយចំនួនរបស់វៀតណាមនិងបណ្ដាប្រទេស នានាបានផ្សព្វផ្សាយទួរទេសចរណ៍គួរឲ្យទាក់ទាញជាច្រើនសមស្របនឹងប្រជាពលរដ្ឋបែលហ្ស៊ីកដែលមានតម្រូវការនិងបំណងទៅទស្សនានៅវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីក លោក Vuong Thua Phong បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះហើយចែករំលែកព័ត៌មានជាមួយតំណាងរបស់បណ្តាសហគ្រាសវៀតណាមនៅផ្សារណាត់។ ក៏ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតក៏បានឧទ្ទេសនាមផ្សព្វផ្សាយរូបភាពរបស់ទឹកដីនិងមនុស្សវៀតណាមដល់បណ្តាដៃគូបែលហ្ស៊ីកនិងអន្តរជាតិ។ ក្រុមហ៊ុនទេសចរណ៍ Vien A ក្រុមហ៊ុនសេវាកម្មទេសចរណ៍ Mai Viet និងក្រុមហ៊ុនទេសចរណ៍ Gvietnamtravel សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានចូលរួមផ្សារណាត់លើកនេះ៕