ប៊ុលហ្គារី សាធារណរដ្ឋឆែក និងស្លូវ៉ាគីកោះហៅមកវិញឯកអគ្គរដ្ឋទូតប្រចាំនៅបេឡារុស្ស |
លើលពីនេះទៅទៀត ប្រទេស Litva និងប៉ូឡូញក៏បានធ្វើសកម្មភាពស្រដៀងគ្នាកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីបេឡារុស្សបានកោះហៅមកវិញឯកអគ្គរដ្ឋទូតរបស់ប្រទេសខ្លួនប្រចាំនៅប្រទេសទាំងនេះ។ សូមបញ្ជាក់ដែរថា ស្ថានភាពនៅបេឡារុស្សមានអស្ថិរភាព ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៩ សីហា។ ប្រធានាធិបតីលោក Alexander Lukashenko បានជាប់ឆ្នោតជាថ្មីដោយទទួលបានសំឡេងគាំទ្រ ៨០,១% ខណៈដែលបេក្ខជនគណបក្សប្រឆាំង លោកស្រី Tikhanovkskaya ទទួលបានត្រឹមតែ ១០,១២% ប៉ុណ្ណោះ។ អ្នកនយោបាយជាស្ត្រីរូបនេះមិនបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ បន្ទាប់មក បាតុករបានធ្វើបាតុកម្មជាច្រើន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៅតាមទីក្រុងនានាជាច្រើនហើយបានក្លាយទៅជាការប៉ះទង្គិចគ្នាជាមួយប៉ូលីសផងដែរ៕