ប៉ូលិសអង់គ្លេសនឹងសហការជាមួយភាគីវៀតណាម ដើម្បីស៊ើបអង្កេតអំពីអត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់នៅក្នុងរថយន្តកុងតឺន័រ

Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសទើបតែបានប្រកាសព័ត៌មានថារថយន្តកុងតឺន័រដឹកសាកសពចំនួន ៣៩ នាក់ដែលត្រូវបានរកឃើញកាលពីថ្ងៃទី ២៣ ខែតុលា គ្រាន់តែជាយន្តមួយក្នុងចំណោមរថយន្តទាំង ៣ គ្រឿងដែលដឹកជនអន្តោប្រវេសន៍ជាង ១០០ នាក់ចូលក្នុងប្រទេសអង់គ្លេសដោយខុសច្បាប់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៦ ខែតុលា ប៉ូលីសអង់គ្លេសបានជូនដំណឹងថានឹងសហការជាមួយអាជ្ញាធរវៀតណាមក្នុងការស៊ើបអង្កេតអំពីអត្តសញ្ញាណមនុស្សទាំង ៣៩ នាក់ដែលត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្តកុងតឺន័រមួយនៅតំបន់ Essex ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ មុននេះ ប៉ូលីសអង់គ្លេសបានទទួលព័ត៌មានពីបណ្តាគ្រួសារវៀតណាមដែលជូនដំណឹងថាមានសាច់ញាតិរបស់គេបានបាត់ខ្លួននៅក្នុងហេតុកាណ៍ដូចពោលខាងលើនេះ។ ប្រធានអធិការនៃស្នងការដ្ឋានប៉ូលីស Essex លោក Martin Pasmore បានជូនដំណឹងដល់អ្នកសារព័ត៌មានថា សាកសពជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការស៊ើបអង្កេតនិងបញ្ជាក់អត្តសញ្ញាណហើយ។ នាបច្ចុប្បន្នមានជនសង្ស័យចំនួន ៥ នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាពាក់ព័ន្ធនឹងហេតុការណ៍នេះ៕

ប្រតិកម្មទៅវិញ