ប៉ូលីសអង់គ្លេសកំទេចភេវរករចំនួន ៣ នាក់នៅទីក្រុងឡុង

Chia sẻ
(VOVWORLD) - បន្ទាប់ពីកើតមានឡើងការវាយប្រាហារភេរវកម្មជាបន្តបន្ទាប់ដោយរថយន្តលើស្ពានក្រុងឡុងនិងតំបន់ផ្សារ Borough Market នាព្រឹកថ្ងៃទី ៤ មិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May បានប្រកាសកោះហៅកិច្ចប្រជុំជាបន្ទាន់ដើម្បីពិនិត្យមើលស្ថានភាព។ 
ប៉ូលីសអង់គ្លេសកំទេចភេវរករចំនួន ៣ នាក់នៅទីក្រុងឡុង - ảnh 1 ប៉ូលីសអង់គ្លេសកំទេចភេវរករចំនួន ៣ នាក់នៅទីក្រុងឡុង

(VOVworld) – បន្ទាប់ពីកើតមានឡើងការវាយប្រាហារភេរវកម្មជាបន្តបន្ទាប់ដោយរថយន្តលើស្ពានក្រុងឡុងនិងតំបន់ផ្សារ Borough Market នាព្រឹកថ្ងៃទី ៤ មិថុនា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May បានប្រកាសកោះហៅកិច្ចប្រជុំជាបន្ទាន់ដើម្បីពិនិត្យមើលស្ថានភាព។ អភិបាលក្រុងឡុង លោក Sadiq Khan បានអំពាវនាវឲ្យប្រជាជនទីក្រុងឡុងរួមជាមួយភ្ញៀវទេសចរអត់ធ្មត់និងប្រុងប្រយ័ត្យជូនដំណឹងរាល់ព័ត៌មានជាមួយប៉ូលីសដើម្បីបំរើឲ្យការធ្វើស៊ើបអង្គេត។ តាមសេចក្តីប្រកាសថ្មីបំផុតរបស់ប៉ូលីសអង់គ្លេសថា ការវាយប្រហារនៅស្ពានក្រុងឡុងនិងតំបន់ផ្សារ Borough Market បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៦ នាក់ត្រូវស្លាប់និង ៣០ នាក់ទៀតរងរបួស។ ភេវរករទាំង ៣ នាក់ត្រូវបានបាញ់ស្លាប់នៅទីកន្លែងកើតហេតុ។ នាថ្ងៃទី ៤ មិថុនា ប្រទេសជាច្រើនក្នុងនោះមានអាមេរិកសហភាពអឺរ៉ុបបារាំងនិងអ៊ូស្រ្តាលីបានថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយប្រហារលើកនេះហើយប្រកាសនឹងប្រកៀកស្មារជាមួយអង់គ្លេស ៕  

ប្រតិកម្មទៅវិញ