អនុប្រធានរដ្ឋសភា លោក Tran Quang Phuong ថ្លែមតិក្នុងកិច្ចប្រជុំ។ (រូបថត៖ Trọng Đức/TTXVN) |
នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នាពេលខាងមុខគណៈកម្មាធិការអឺរ៉ុប(EC)នឹងមកដល់វៀតណាមដើម្បីត្រួតពិនិត្យលើកទី៤ លើការនេសាទខុសច្បាប់ មិនប្រកាស និងមិនស្របតាមបទប្បញ្ញត្តិ (IUU)។ ដូច្នេះ កម្លាំងប៉ូលីសសមុទ្រត្រូវសម្របសម្រួលជាមួយក្រសួងការពារជាតិ ក្រសួង សាខានិងមូលដ្ឋាននានាដើម្បីអនុវត្តន៍យ៉ាងឆាប់រហ័សនូវដំណោះស្រាយដកកាតលឿង IUU ដោយផ្សាភ្ជាប់នឹងការការពារធនធាននិងបរិស្ថានសមុទ្រប្រកបដោយនីរន្តរភាព។ នាពេលខាងមុខ ទីភ្នាក់ងារនានារបស់រដ្ឋសភាបន្តស្រាវជ្រាវ ធ្វើវិសោធនកម្ម បំពេញបន្ថែម និងសុក្រឹត្យដំណោះស្រាយសំដៅពុះពាររាល់ឧបសគ្គក្នុងដំណើរការអនុវត្តភារកិច្ច បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់កងកម្លាំងប៉ូលីសសមុទ្របំពេញបានយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ជូន៕