ប៉ូលីសវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EUROPOL

Chia sẻ
(VOVworld)-ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៣មិនា គណៈប្រតិភូក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh 
ប៉ូលីសវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EUROPOL - ảnh 1
គណៈប្រតិភូក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញទៅបំពេញការងារជាមួយស្ថាប័នប៉ូលីសអឺរ៉ុប (EUROPOL)(រូបថតៈ Kim Chung-TTXVN)

(VOVworld)-ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៣មិនា គណៈប្រតិភូក្រសួងនគរបាល
 វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួង
នគរបាលវៀតណាម បានអញ្ជើញទៅបំពេញការងារជាមួយស្ថាប័នប៉ូលីសអឺរ៉ុប
(EUROPOL)។ នាថ្ងៃទី១៣មិនា ក្នុងជំនួបជាមួយគណៈប្រតិភូនៅទីភ្នាក់ងាររបស់
 EUROPOL ស្ថិតនៅទីក្រុងឡាអេប្រទេសហូឡង់ លោក Oldrich នាយករង 
EUROPOL បានអះអាងថា EUROPOL មានបំណងសហការជាមួយកងកម្លាំង
 ប៉ូលីសវៀតណាមនិយាយដោយឡែកនិងស្ថាប័នប្រតិបត្តិច្បាប់នានារបស់វៀត
ណាមនិយាយរួម។​ហើយ EUROPOL បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ​
ការរបស់ក្រសួងនគរបាលវៀតណាមជាមួយប្រទេសជាសមាជិករបស់ EUROPOL។

        រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី​លោក​ Nguyen Van Thanh បានអះអាងថា EUROPOL
ជាដៃគូសំខាន់របស់ក្រសួងនគរបាលវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។
 លោក Nguyen Van Thanh ក៏បានឯកភាពជាមួយនឹងសំណើរបស់ថ្នាក់ដឹកនាំ
EUROPOL ស្តីពីការស្រាវជ្រាវឈានដល់ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ
ទ្វេភាគី៕

ប្រតិកម្មទៅវិញ