|
បញ្ជូនជនរងរបួសមួយនាក់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅ Hua Hin នាថ្ងៃទី១២ សីហា (រូបថត៖AFP/ TTXVN) |
(VOVworld) - បញ្ជាការរង ប៉ូលីសថៃ នាយឧត្តមសេនីយ៍ Pongsapat Pongcharoen
នាថ្ងៃទី១៥ សីហា បានឲ្យដឹងថា បណ្ដាការវាយប្រហារដោយគ្រាប់បែកដែល
បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួសនៅប៉ែកខាងត្បូង
ប្រទេសនេះ គឺដោយសារមេគំនិតតែម្នាក់គត់រៀបចំឡើងហើយត្រូវ បានអនុវត្តន៍
ដោយមនុស្សមួយក្រុមមានគ្នាពី១០ដល់២០នាក់។តាមលោក Pongsapat ថា ប៉ូលីស
បានតភ្ជាប់ព័ត៌មានជាច្រើន ហើយរកឃើញនូវបណ្ដាញមួយរបស់ បណ្ដាមុខសញ្ញា
ឈរពីក្រោយការវាយប្រហារកាលពីសប្ដាហ៍មុន។លោកបានឲ្យដឹងថែមទៀតថា
ក្រុមមុខសញ្ញានេះ មានការត្រៀមរៀបចំយ៉ាងហ្មត់ចត់សំដៅ បំផ្លិចបំផ្លាញ
សណ្ដាប់ធ្នាប់ ហើយមុខសញ្ញាមួយនាក់ត្រូវបានចាប់ខ្លួន។ក្នុងពេល នោះ ប្រភព
ព័ត៌មានសន្តិសុខមួយចំនួនរបស់ថៃបានឲ្យដឹងថា មុខសញ្ញាប៉ុន្មាន នាក់ដែលជាប់
សង្ស័យគឺចំណុះបណ្ដាញពោលខាងលើត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ៕