ប្រជាជននៅប្រទេសគុយបា (ប្រភព៖ THX / TTXVN) |
ALBA-TCP បានចេញសេចក្ដីប្រកាសដោយបញ្ជាក់ថា“ វិធានការ ដែលមានលក្ខណៈអន្តរាគមន៍ ចាប់បង្ខំ ឯកតោភាគី និងរំលោភបំពានលើច្បាប់អន្តរជាតិនេះ បានជះឥទ្ធិពលដល់ស្ថាប័នហិរញ្ញវត្ថុ និងទេសចរណ៍របស់គុយបា”ព្រមទាំងបាន លាតត្រដាងម្តងទៀតនូវនិន្នាការ “ រឹតបន្តឹងការឡោមព័ទ្ធសេដ្ឋកិច្ច ហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយជះឥទ្ធិពលដល់ប្រជាជន និងគ្រួសារគុយបា។ ទន្ទឹមនឹងនេះ ALBA-TCP ក៏បានរិះគន់ចំពោះការដែលទីក្រុងវ៉ាស៊ីនតោនដែលបានអនុវត្តន៍វិធានការខុសច្បាប់ដូចដែលបានពោលខាងលើ ក្នុងបរិបទនៃវិបត្តិសកល COVID – 19 ផងដែរ៕