នេះជាមេដាយដំបូងគេ ដែលអត្តពលិករូបនេះនាំយកមកជូនក្រុមកីឡាជនពិការវៀតណាមនៅឯ ប៉ារ៉ាឡាំពិក ឆ្នាំ ២០២៤។
អត្តពលិក Le Van Cong លើកទម្ងន់ ១៧១ គីឡូក្រាម ដោយជោគជ័យ។ រូបថត៖ qdnd.vn |
មុនពេលចូលរួមប៉ារ៉ាឡាំពិកឆ្នាំ ២០២៤ Le Van Cong ទទួលបានកំណត់ត្រាពិភពលោកក្នុងប្រភេទទម្ងន់ ៤៩ គីឡូក្រាម ជាមួយនឹងការលើកទម្ងន់ ១៨៣,៥ គីឡូក្រាម នៅក្នុងការប្រកួតជើងឯកពិភពលោកដែលប្រព្រឹត្តិទៅនៅប្រទេសម៉ិកស៊ិកកាលពីឆ្នាំ ២០១៧។ ទន្ទឹមនឹងនោះ អត្តពលិកកើតឆ្នាំ ១៩៨៤រូបនេះ ក៏ទទួលបានកំណត់ត្រាប៉ារ៉ាឡាំពិក ដោយការលើកទម្ងន់ ១៨៣ គីឡូក្រាម ដែលបានជួយឱ្យលោក ឈ្នះមេដាយមាសនៅទីក្រុង Rio ប្រទេសប្រេស៊ីល ក្នុងឆ្នាំ ២០១៦។
ក្នុងពេលនោះ នៅលើតារាងមេដាយប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ក្រុមកីឡាជនពិការនៃប្រទេសចិននៅតែរក្សាចំណាត់ថ្នាក់លេខ ១ ដោយមានមេដាយមាសចំនូន ៦១ គ្រឿង មេដាយប្រាក់ចំនួន ៤៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២៧ គ្រឿង; តាមពីក្រោយដោយក្រុមកីឡាអង់គ្លេសដែលទទួលបានមេដាយមាសចំនួន ៣៣គ្រឿង ; ក្រុមកីឡាអាមេរិកនៅតែឈរចំណាត់ថ្នាក់លេខ៣៕