ប្រេស៊ីលបង្កើនសន្តិសុខនៅព្រលានយន្តហោះមុននឹងកីឡាអូឡាំពិក

Chia sẻ
(VOVworld) - ក្រោយពីកើតមានករណីវាយប្រហារ
ភេរវកម្មនៅទីក្រុង Nice ប្រទេសបារាំងនាសប្ដាហ៍មុន
ដែលធ្វើឲ្យមនុស្ស៨៤នាក់ស្លាប់ សន្តិសុខត្រូវបាន
បង្កើនយ៉ាងតឹងរឹងនៅព្រលានយន្តហោះទាំងអស់នៃ
ប្រេស៊ីល ជាប្រទេសទទួលរៀបចំកីឡាអំឡាំពិក Rio de Janeiro។
ប្រេស៊ីលបង្កើនសន្តិសុខនៅព្រលានយន្តហោះមុននឹងកីឡាអូឡាំពិក - ảnh 1
កងកម្លាំងពិសេសប្រេស៊ីលចូលរួមការធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅទីក្រុង Rio de Janeiro
(រូបថត៖AFP/TTXVN)

(VOVworld) - ក្រោយពីកើតមានករណីវាយប្រហារភេរវកម្មនៅទីក្រុង Nice
ប្រទេសបារាំងនាសប្ដាហ៍មុនដែលធ្វើឲ្យមនុស្ស៨៤នាក់ស្លាប់ សន្តិសុខត្រូវបាន
បង្កើនយ៉ាងតឹងរឹងនៅព្រលានយន្តហោះទាំងអស់នៃប្រេស៊ីល ជាប្រទេសទទួល
រៀបចំកីឡាអំឡាំពិក Rio de Janeiro។ចាប់ពីថ្ងៃទី១៨ កក្កដា  មានបន្ថែមប៉ូស្តិ៍ត្រួត
ពិនិត្យសន្តិសុខជាច្រើនត្រូវបានបង្កើតឡើងនៅទាំងព្រលានយន្តហោះអន្តរជាតិ
និងតំបន់នៅប្រេស៊ីល ដោយអនុវត្តន៍បែបបទពិនិត្យអ្នកដំណើរនិងឥវ៉ាន់យ៉ាងតឹង
រឹង។ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះជាតិ Infraero បានអះអាងថា ការរឹតបន្តឹង
វិធានការសន្តិសុខនៅព្រលានយន្តហោះគឺចាំបាច់ក្នុងកាលៈទេសៈ ដែលតម្រូវការ
ធ្វើដំណើរតាមជើងអាកាស កើនឡើងយ៉ាងខ្លាំងដោយសារនេះ កំពុងជារដូវទេស
ចរណ៍និងជិតប្រព្រឹត្តទៅកីឡាអូឡាំពិក។ តាមផែនការ ប្រេស៊ីលនឹងដាក់ពង្រាយ
ប៉ូលីសនិងទាហានចំនួន៨ហ្មឺន៥ពាន់នាក់រួម ជាមួយឧបករណ៍ទំនើបបំផុតដើម្បី
ធានាសន្តិសុខសំរាប់កីឡាអូឡាំពិក២០១៦៕

ប្រតិកម្មទៅវិញ