ប្រេស៊ីល៖គណៈរដ្ឋមន្ត្រីទាំងអស់របស់ប្រធានាធិបតី Dilma Rousseff ត្រូវរំសាយ

Chia sẻ
(VOVworld) - ប៉ុន្មានម៉ោងក្រោយពីព្រឹទ្ធសភាប្រេស៊ីល
បោះឆ្នោតអនុម័តលើការផ្អាកមុខតំណែងប្រធានាធិបតី
របស់លោកស្រី Dilma Rousseff មក គណៈរដ្ឋមន្រ្តីទាំង
អស់របស់លោកស្រីរូបនេះត្រូវបានរំសាយ បណ្ដាល
ឲ្យប្រទេសអាមេរិកខាងត្បូងនេះធ្លាក់ចូលស្ថានការណ៍អស្ថិរភាពថ្មីក្នុងវិបត្តិនយោបាយដែលបានអូសបន្លាយក្នុងអំឡុង២ឆ្នាំកន្លងទៅ។
ប្រេស៊ីល៖គណៈរដ្ឋមន្ត្រីទាំងអស់របស់ប្រធានាធិបតី Dilma Rousseff ត្រូវរំសាយ - ảnh 1
ប្រធានាធិបតីត្រូវផ្អាកពីតំណែងលោកស្រី Dilma Rousseff ថ្លែងមតិនៅរដ្ឋធានី Brasilia
នាថ្ងៃទី១២ ឧសភា (រូបថត៖Xinhua/TTXVN)

(VOVworld) - ប៉ុន្មានម៉ោងក្រោយពីព្រឹទ្ធសភាប្រេស៊ីលបោះឆ្នោតអនុម័តលើការផ្អាក
មុខតំណែងប្រធានាធិបតីរបស់លោកស្រី Dilma Rousseff មក គណៈរដ្ឋមន្រ្តីទាំងអស់
របស់លោកស្រីរូបនេះត្រូវបានរំសាយ បណ្ដាលឲ្យប្រទេសអាមេរិកខាងត្បូងនេះ
ធ្លាក់ចូលស្ថានការណ៍អស្ថិរភាពថ្មីក្នុងវិបត្តិនយោបាយដែលបានអូសបន្លាយក្នុង
អំឡុង២ឆ្នាំកន្លងទៅ។តាមកាណាល់ទូរទស្សន៍ Globo របស់ប្រេស៊ីលថា ព័ត៌មានស្ដី
អំពីការរំសាយគណៈរដ្ឋមន្រ្តីរួមមានរដ្ឋមន្រ្តីចំនួន២៧រូបពោលខាងលើ ត្រូវបានចុះ
ផ្សាយលើកាសែតជាផ្លូវការរបស់រដ្ឋាភិបាលនាថ្ងៃទី១២ ឧសភា។
នាថ្ងៃដដែល អនុប្រធានាធិបតីប្រេស៊ីលលោក Michel Temer បានក្លាយទៅជា
ប្រធានាធិបតីថ្មីបន្ទាប់ពីសេចក្ដីប្រកាសរបស់ព្រឹទ្ធសភា៕

ប្រតិកម្មទៅវិញ